ក្នុងឱកាសចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបង្ហើបឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៥ ទីតាំងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជន
ដែលធ្វើដំណើរឆ្លងថ្នល់ នៅចំណុចប្រសព្វ និង កន្លែងមមាញឹកមួយចំនួន ។ពេលនេះ ស្ពានអាកាសថ្មើរជើងមានចំនួន ៥ ទីតាំងហើយគឺស្ពានអាកាសថ្មើរជើងនៅតំបន់សាលាជម្ពូវន្ត័ចំនួន ២ រង្វង់មូលនាងគង្ហីង ១ នៅជិតសាលាសន្ឋម៉ុក ១ និង ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរ ១ ។ស្ពានអាកាស
ថ្មើរជើងថ្មី ២ កន្លែង គឺស្ពានអាកាសថ្មើរជើង នៅជិតសាលាសន្ឋរម៉ុក និង ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរ គ្រោងនឹងដាក់ដំណើរការឆាប់ៗខាងមុខនេះហើយ ៕