ស្ងាត់ៗតារាសម្តែង នៅ ណាវីន សារភាពស្នេហាបរាជ័យ

មានការចាប់អារម្មណ៍ពីសំណាក់មិត្តភក្តិក្នុងសិល្បៈដែលថ្មីៗនេះតារាសម្តែងរូបស្រស់ នៅ ណាវីន បានសារភាពថា ទោះបីស្នេហាបរាជ័យតែក៏មិនជាអ្វីដែរឱ្យតែមុខរបររបស់នាងដំណើរការជោគជ័យទៅបានហើយ ។នៅ ណាវីន បានវិលមកប្រឡូកក្នងអាជីពសិល្បៈវិញក្រោយពីនាងបានជាសះស្បើយពីជម្ងឺ

និង មានរូបសម្រស់ស្រស់ស្អាតឡើងវិញ ។ នៅ ណាវីន នៅតែមានការទីផ្សារការងារ ជាពិសេសការថតរឿងភាគទូរទស្សន៍ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញតារាសម្តែងរូបនេះបង្ហោះសារខ្លីមួយថា «ស្នេហាមិនជេាគជ័យក៏មិនអីសំខាន់ឱ្យតែការរកសុី លក់ផលិតផលខ្ញុំជេាគជ័យទៅបានហេីយការលើកឡើងរបស់ នៅ ណាវីន បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះមិននឹកស្មានថាស្ងាត់ៗ

នៅ ណាវីន ពោលពាក្យបែបនេះ ដោយកន្លងមកអ្នកណាក៏ដឹងថា នៅ ណាវីន និង ស្វាមីដែលមានឈ្មោះថា ប្រុសទី ស្រឡាញ់គ្នាខ្លាំងណាស់ ។គេចាំបានថា នៅ ណាវីន បានហក់ចូលសិល្បៈជាថ្មីម្តងទៀតក្រោយការវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌាបានទទួលជោគជ័យ ហើយពេលនេះដែរនាងក៏មានការងារជាច្រើនដែលមានទាំងការសម្តែងរឿង និង ការលក់ផលិតផលនៅតាមអនឡាញផងដែរ ៕

Related posts

Leave a Comment