មួយប៉ព្រិចភ្នែក អ៊ុក សុវណ្ណារី មានបទចម្រៀងផ្ទាល់ខ្លួនជិត ២០ បទ ក្ដោបទីផ្សារយ៉ាងរំភើយ

ចាប់តាំងពីហក់ចូលផលិតកម្ម Galaxy វាសនារបស់ អ៊ុក សុវណ្ណារី បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ពីអតីតបេក្ខភាពក្នុងកម្មវិធីមួយ មកក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្ម មានទ្រនំជ្រកកោនរឹងមាំ ជាពិសេសក្នុងរយៈពេលដ៏ខ្លី អ៊ុក សុវណ្ណារី មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ហើយចំណងជើង

នៃបទចម្រៀងរបស់នាងនីមួយៗ សុទ្ធតែប្លែកៗ និង ទាក់ទាញ ។ជាក់ស្ដែង បទចម្រៀងជាច្រើនបទរបស់ អ៊ុក សុវណ្ណារី ដូចជា «Single ដល់ងាប់» «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» និង បទជាច្រើនទៀត កំពុងតែពេញនិយមសម្រាប់យុវវ័យ និង មានគេយកទៅលេងកម្សាន្តតៗគ្នាក្នុងបណ្ដាញសង្គម Tik Tok ផងដែរ ។បើតាមការឱ្យដឹងពីខាងផលិតកម្មដែលតារាចម្រៀង អ៊ុក សុវណ្ណារី កំពុងស្ថិតនៅខាងលើបានឱ្យរៀបរាប់ត្រួសៗថា នាងមានបទចម្រៀង

ផ្ទាល់ខ្លួន ១៦ បទហើយ ។ត្រឹមតែមួយប៉ព្រិចភ្នែក អ៊ុក សុវណ្ណារី ក្ដោបបានទីផ្សារសិល្បៈចម្រៀងបានយ៉ាងច្រើនផុសផុល ហើយទន្ទឹមនឹងនោះ នាងក៏ស្រវ៉ាបានប្រជាប្រិយភាពពីទស្សនិកជនមិនចាញ់អ្នកសិល្បៈរៀមច្បងមួយចំនួនដែរ ៕

Related posts

Leave a Comment