មើលប្អូនៗគេផង តារាទាំងនេះ មានប្អូនប្រុសសង្ហាពេក គេច្រឡំសង្សាររហូត

ភ្នំពេញ៖ ដោយសារតែ តារាៗ ស្ថិតក្នុងក្រសែភ្នែក មហាជនទូទៅ​ ដូច្នេះហើយមិនថា រឿងអី សកម្មភាពតារាៗបែបណា តែងតែត្រូវបានគេចាប់អារម្មណ៍ជានិច្ច រហូតមានអ្នកខ្លះ តាមថតពួកគេ​នៅខាងក្រៅ ទៀតផង។

ជាពិសេស​រឿង ភេទផ្ទុយទៀតសោតនោះ តែងតែត្រូវបានគេ រឹតតែចង់ដឹង ចង់លឺរឹតតែខ្លាំងថាតើ តារាទាំងនោះ មានទំនាក់ទំនងជាមួយនឹងអ្នកណាគេខ្លះ ហើយជាសង្សារ​ឬក៏ ប្តីប្រពន្ធនឹងគ្នាជាដើម។ ប៉ុន្តែពេលខ្លះ ពួកគេ​ក៏បានយល់ខុសនឹង តារាផងដែរ ខណៈដែល ដើរជាមួយនឹងបងប្អូនគេសោះ ហើយបែរជាថា ជាសង្សារនឹងគ្នាទៅវិញ។

ក្នុងនោះដែរ តារាទាំងនោះ ស្ទើរតែហត់នឹងឆ្លើយប្រាប់អ្នកកាសែត សារព័ត៌មានថា ជាបងប្អូននឹងគ្នា បើទោះបីជា​មានការស្និទ្ធស្នាលនឹងគ្នាក៏ដោយ រហូតមានអ្នកខ្លះ ចាក់បណ្តោយទៅតាមហ្នឹងផងដែរ ខ្ចិលបកស្រាយ​ វែកញែកច្រើន។ ហើយមូលហេតុដែលគេ គិតខុស និងយល់ថា ជាសង្សារនឹងគ្នា ក៏ព្រោះតែ ប្អូនប្រុសរបស់ពួកគេ មានមុខមាត់ស្រស់ស្អាត ស្រស់សង្ហាពេក​ ហើយគួបផ្សំនឹង ស្និទ្ធស្នាលនឹងគ្នាទៀតនោះ រឿងអី បានជា មិនយល់ច្រលំនោះ?

Related posts

Leave a Comment