ប៉ុន្មានសន្លឹកនេះ កែវ ចាន់និមល លេងស្ទីលតែងខ្លួនឡើងខ្ញង់ទាក់ទាញ មិនចាញ់តារាវ័យក្មេង

មួយរយៈចុងក្រោយនេះគេសម្គាល់ឃើញពិធីការិនី កែវ ចាន់និមល កាន់តែបន្ថែមស្ទីលនៃការតែងខ្លួន និង ស្លៀកពាក់ មើលទៅកាន់តែទាក់ទាញស្រស់ស្អាតមិនចាញ់តារាៗស្រករក្រោយប៉ុន្មានឡើយ ។តាមរយៈរូបភាពជាច្រើនសន្លឹករបស់ កែវ ចាន់និមល នៅក្នុងអាងហែលទឹកក្នុងឈុតរ៉ូបផ្កាបង្ហាញសាច់

ខ្នង រួមជាមួយនឹងម៉ូដសក់រួញ កាន់តែជួយបង្កើនសម្រស់របស់ពិធីការិនីកូនមួយរូបនេះឱ្យកាន់តែលេចធ្លោមួយកម្រិតទៀត ។ មានការសរសើរពីសំណាក់អ្នកគាំទ្រថា កែវ ចាន់និមល កាន់តែស្រស់ស្អាតប្លែកជាងមុន ជាពិសេសក្រោយពីនាងផ្លាស់ប្តូរស្ទីលនៃការស្លៀកពាក់ មើលទៅកាន់តែកាលីប និង ទាន់សម័យមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ។បើទោះបីពើបប្រទះនូវព័ត៌មានមិនល្អមួយចំនួនក៏ពិតមែន តែពិធីការិនី កែវ ចាន់និមល ហាក់មិនខ្វល់ខ្វាយ

ឬ ចេញមុខបកស្រាយអ្វីឡើយ ។ អ្នកនាងបានយកពេលវេលាមកផ្អែមល្ហែមជាមួយស្វាមីតាមរយៈការដើរលម្ហែនៅតាមតំបន់ទេសចរណ៍នានានៅក្នុងប្រទេស ។ ក្នុងនោះក៏មានការសរសើរថាពិតជាសំណាងណាស់ កែវ ចាន់និមល តែងទទួលបានការស្រឡាញ់ និង លើកទឹកចិត្តពីសំណាក់ស្វាមីរបស់នាងនៅពេលដែលនាងប្រឈមមុខនឹងរឿងរ៉ាវមិនល្អកន្លងមក ៕

Related posts

Leave a Comment