ទោះត្រូវកាត់ជើងម្ខាងចោល បវរកញ្ញាឯក កូឡុំប៊ី នៅតែទទួលបានស្នាមញញឹមពីគ្រួសារ និងបង្ហាញអារម្មណ៍ថា..

បរទេស​៖ ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី បវរកញ្ញាឯកកូឡុំប៊ី ឆ្នាំ ២០១១ នាង Daniella Álvarez បានបង្ហោះរូបភាព ដែលត្រូវបង្ខំចិត្ត កាត់ជើងឆ្វេងរបស់ខ្លួនចោល ដោយសារតែឈាម មិនអាចហូរទៅដល់ជើងឆ្វេងរបស់នាង ដែលធ្វើឲ្យនាងអាចនឹង ពិការផងដែរ។

ប៉ុន្តែ កាលពីថ្មីៗនេះ ក្រោយពីនាងបានវះកាត់ជើងឆ្វេង រួចរាល់មកហើយ នាងក៏បានបង្ហាញពី អារម្មណ៍ដ៏ល្អសាជាថ្មីម្ដងទៀត ដែលនៅក្នុងនោះ នាងបាននិយាយថា៖

ខ្ញុំចង់ចែករំលែកមុខមាត់ថ្មីរបស់ខ្ញុំ។ ខ្ញុំនៅតែស្រឡាញ់រាងកាយនេះ ហើយ វាបានជម្នះ រាល់ឧបសគ្គក្នុងជីវិត។ សូមអរគុណចំពោះការការពារពីព្រះជាម្ចាស់ ខ្ញុំដឹងថាខ្ញុំនឹងអាចធ្វើអ្វីៗបានទាំងអស់ ។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការចែករំលែកនេះ នាងថែមទាំងបង្ហាញរូបភាព ដែលមានសាច់ញាតិ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិជាច្រើន ដែលបានមកសួរសុខទុក្ខ ក៏ដូចជា បានមកលើកទឹកចិត្តដល់នាង ដែលធ្វើឲ្យនាង មានស្នាមញញឹមយ៉ាងសប្បាយរីករាយ ព្រមទាំងមានភាពកក់ក្ដៅ មិនមានអារម្មណ៍ថាឯកា បើទោះបីជាពេលនេះ នាងនៅសល់តែជើងម្ខាងក៏ដោយ

Related posts

Leave a Comment