ថែសុខភាពផង! ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែមិថុនា មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

ភ្នំពេញ៖ កាលពី១ម៉ោងមុននេះ ផេកផ្លូវការក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងបន្តធ្លាក់ ដើម្បីឲ្យប្រជាពលរដ្ឋជ្រាបជាដំណឹង។

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកផងដែរថា មានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដែលអាចកើតមានជាយថាហេតុ។

ដោយក្នុងសេចក្តីជូនដំណឹង មានចែងដូចតទៅ៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន។ ក្នុងនោះ ក៏មានផ្នែកខ្លះ នៅតំបន់ទំនាល់ភាគកណ្តាល និងភាគខាងក្រោមនឹងអាចភ្លៀងធ្លាក់។

២) បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។

៣) បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។

Related posts

Leave a Comment