សម្តីមួយឃ្លារបស់បុរសស៊ីឈ្នួលលីអីវ៉ាន់ភ្ញៀវឡើងភ្នំ ឆ្លើយតបនឹងអ្នកខមិន កំពុងធ្វើឱ្យអ្នកលេងហ្វេសប៊ុក ស្រណោះអាសូរខ្លាំង!

បច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្ត ជាពិសេសការឡើងភ្នំហាក់មានការពេញនិយមពីសំណាក់មហាជន មិនថាក្មេង ឬ ចាស់នោះទេ ។ ជាទូទៅការដើរកម្សាន្តក្នុងការឡើងភ្នំ ភាគច្រើនគឺត្រូវចំណាយពេលយ៉ាងតិចណាស់ក៏មួយថ្ងៃមួយយប់ ឬ ២ ថ្ងៃមួយយប់ ដើម្បីការធ្វើដំណើរ និង សម្រាកនៅទិសដៅ ដែលលោកអ្នកបានកំណត់នៅលើភ្នំនោះ

ដូចនេះហើយអ្នកដែលត្រូវធ្វើដំណើរផ្សងព្រេងទាំងនោះ ត្រូវរៀបចំសម្ភារប្រើប្រាស់សំខាន់ៗមួយចំនួនដើម្បីធ្វើដំណើរនេះ ។ជាការពិតកម្លាំងបុគ្គលម្នាក់ៗគឺមិនមានគ្រប់គ្រាន់ដូចគ្នានោះទេ ជាពិសេសការចំណាយកម្លាំងក្នុងការឡើងភ្នំ ហើយបន្ថែមនូវការស្ពាយនូវសម្ភារធ្ងន់ៗជាច្រើនទៀតនោះ ។ថ្មីៗនេះ នៅលើគណនី fb របស់លោក តាន់ គឹមសួរ បានបង្ហោះរូប

ភាពពីរសន្លឹក ដែលបានបង្ហាញពីសកម្មភាពរបស់បុរសពីរនាក់ស៊ីឈ្នួលស្ពាយអីវ៉ាន់យ៉ាងច្រើនរបស់អ្នកឡើងភ្នំមួយចំនួនមិនមានកម្លាំងគ្រប់គ្រាន់ ។ លោក តាន់ គឺមសួរ បានរៀបរាប់ដូចនេះថា «ប្រហែលជាបងប្អូនច្រឡំថាពួកគាត់ជាក្របីហើយមើលទៅ បានប្រើពួកគាត់ដល់ថ្នាក់ហ្នឹង» រូបភាពពីរសន្លឹកនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានអារម្មណ៍មិនល្អ ដោយលើកឡើងថា ។ ក្នុងនោះក៏មានអ្នកឆ្លើយតបវិញដូចគ្នាដែរថា «នេះការជាសម្រេចចិត្តរបស់បុរសទាំងពីរ ហើយម្យ៉ាងវិញទៀតនេះ

គឺជាការរកចំណូលរបស់គាត់ ។ គាត់ប្រើកម្លាំងតែគាត់ទទួលបានចំណូល» យ៉ាងណាក៏ដោយ ក្រោយពីមានការខមមិនទាំងវិជ្ជមាន និង អវិជ្ជមានក្តី បុរសមួយរូបដែលនៅក្នុងរូបថត និង ជាអ្នកស៊ីឈ្នួលលីអីវ៉ាន់នោះ ក៏បានខមមិនឆ្លើយតបនៅក្នុងនោះដូចគ្នាដែរថា «ព្រោះតែលុយទើបពួកខ្ញុំស្ពាយឥវ៉ាន់លើសទម្ងន់ តែខ្ញុំអាចធ្វើបានបងដើម្បីគ្រួសារខ្ញុំ» ៕

Related posts

Leave a Comment