នេះជាជីវិតពិត តារាTik Tok សៀវ ឡុងនី ដើរបោកខោអាវឲ្យគេ យកប្រាក់ចិញ្ចឹមកូន៤នាក់ (មានវីដេអូ)

សៀមរាប៖ បងស្រីអ្នកលក់ការ៉េមដ៍ល្បីក្នុង Tiktok ឈ្មោះ សានណា ដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈ ឈ្មោះហៅក្រៅ សៀវ ឡុងនី ដែលបងស្រីមានទីលំនៅ នៅខេត្ត តាកែវ ហើយបច្ចុប្បន្ន គាត់ក៏កំពុងរស់នៅខេត្តសៀមរាប និង ប្រកបមុខរបរជាអ្នកលក់ការរ៉េម នៅក្នុងខេត្តសៀមរាបផ្ទាល់។

យ៉ាងណាមិញ បងស្រី សានណា ក៏មានកូន ៤នាក់ ដែលបច្ចុប្បន្ន គាត់បានលែងលះជាមួយស្វាមី និងខំប្រឹងរកស៊ីចិញ្ចឹមកូន ៤នាក់តែម្នាក់ឯង។ ក្នុងនោះដែរ តារាTik tok រូបនេះ ក៏មានទេពកោសល្យផ្នែកសិល្បៈ អាចបញ្ចូលសម្លេងបានផងដែរ។ មិនតែប៉ុណ្ណោះ មូលហេតុ ដែលធ្វើឲ្យមហាជន ស្គាល់នាងក៏មកពីវីដេអូ និយាយកំប្លុកកំប្លែង និងបញ្ចូលសម្លេង ដោយការលក់ការ៉េមនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញស្នាមញញឹម និង​ការនិយាយលេងសើចក្នុងវីដេអូ តែអ្នកទាំងអស់គ្នាងាកមកមើលពីជីវភាពនាងវិញ គ៏ពិតជាកម្សត់ ដោយពេលនេះ នាងមានជីវភាពក៏ខ្វះខាត និង ទទួលបន្ទុកចិញ្ចឹមកូន ៤នាក់ទៀត។ ហើយថ្មីៗនេះ បងស្រី សានណា ហៅ សៀវ ឡុងនី កំពុងជួបទុក្ខលំបាក ដោយកូនឈឺ មិនបានទៅលក់ការ៉េមយកថវិកាមកផ្គត់ផ្គង់ជីវភាព រហូតទៅបោកខោអាវឲ្យគេ យកលុយមកមើលកូនតូចៗផងដែរ៕

Related posts

Leave a Comment