ភ្នំពេញ៖ លោក នូ ឧសភា ជាតារាសម្ដែង បង្ហាញម៉ូត និង តារាចម្រៀង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែមានសមត្ថភាពច្រើនផ្នែកប៉ុណ្ណោះទេ តែតារាប្រុសរូបនេះ ក៏មានរូបសម្បត្តិសង្ហាផងដែរ។
យ៉ាងណាមិញ តារាប្រុសរូបនេះ តែងតែបង្ហោះរូបភាពបង្ហាញពីសកម្មភាព និង បង្អួតរូបរាងសាច់ដុំតឹងណែង កង់ៗរបស់លោកឲ្យហ្វេនៗបានឃើញជានិច្ច។ ជាក់ស្ដែងថ្មីៗនេះលោកបានចុះឈ្មោះហាត់រៀនរបាំល្ខោន ជាមួយសិល្បករល្បីៗចាច្រើនរូបទៀត គួរឲ្យសរសើរ។
តួយ៉ាង អ្វីដែលតារាប្រុសរូបនេះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងនោះ គឺមិននឹកស្មានថា លោកមានស្នាមសាក់នៅលើដៃជាអក្សរយ៉ាងមានន័យបែបនេះសោះ ដោយស្នាមសាក់មួយនោះ សរសេរថា “អ្នកម្ដាយ ប៉ាល់ សុវណ្ណ” ដែលជាឈ្មោះម្ដាយរបស់លោក ហើយរូបសាក់ជាអក្សរមួយនេះ បង្ហាញពីទឹកចិត្ត និង ក្ដីស្រលាញ់ចំពពោះអ្នកម្ដាយរបស់លោកផ្ទាល់តែម្ដង៕