ជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម! កូន២ហើយ ម៉ារីម៉ា និងស្វាមី នៅតែស្វីត ថើបគ្នាមិនខ្មាសហ្វេនសោះ

ហ្វីលីពីន៖ នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ គូស្វាមី ភរិយា ជនជាតិហ្វីលីពីនដ៏ល្បីល្បាញបំផុតគឺ Marian Rivera ហៅក្រៅ ម៉ារីម៉ា និង Dingdong Dantes (សូជីអូ) ថ្មីៗនេះ មានការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ ដោយពួកគេ បានជជែកលេងយ៉ាងសប្បាយរីករាយជាមួយអ្នកគាំទ្រជាមួយគ្នា ថែមទាំង បានបង្ហាញការលេងហ្គីតា និងច្រៀងរួម ជាមួយគ្នាទៀតផង។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុត ក្នុងអំឡុងពេលផ្សាយផ្ទាល់គឺ ការបង្ហាញទឹកចិត្ត និងសកម្មភាពដ៏ផ្អែមល្ហែមរបស់ សូជីអូ ចំពោះភរិយា ដោយតារាសម្តែងជនជាតិហ្វីលីពីនដ៏ល្បីល្បាញរូបនេះ មិនខ្លាចថើបបបូរមាត់ ភរិយានៅចំពោះមុខមនុស្សគ្រប់គ្នានោះទេ បានធ្វើឲ្យ អ្នកគាំទ្រកោតសរសើរគ្រប់គ្នា។

បន្ទាប់ពីបានឃើញបែបនេះហើយ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាលួចច្រណែន ជាមួយនឹងសុភមង្គល ក៏ដូចជាភាពកក់ក្តៅដែលតារាស្រីរូបនេះ ទទួលបានពីស្វាមី និងគ្រួសារយ៉ាងពេញលេញ តែងតែទទួលបានការស្រលាញ់លើស ពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ។

ក្នុងនោះផងដែរ Dingdong ថែមទាំងត្រូវបានគេចាត់ទុកថាជា «ប្តីដែលអ្នករាល់គ្នាប្រាថ្នា» នៅពេលដែលរូបលោក តែងតែស្រឡាញ់ និងថែរក្សា ភរិយាដូចជាថ្ងៃនៃសេចក្តីស្រឡាញ់ដំបូង ហេតុដូច្នេះហើយ មានមនុស្សជាច្រើនដែលច្រណែននឹងនារីស្រស់ស្អាតបំផុត នៅប្រទេសហ្វីលីពីនរូបនេះ នៅពេលដែលនាងមានម្ចាស់បេះដូង ទាំងសង្ហារ និងមានភក្តីភាពជាមួយមនុស្ស ដែលខ្លួនស្រលាញ់បែបនេះ៕

Related posts

Leave a Comment