ទិដ្ឋភាពពិធីចេញខែកូន ពេជ្រ សូលីកា បានចំណងដៃសុទ្ធតែ លុយដុល្លារទាំងដុំៗ

ភ្នំពេញ៖​ កាលពីថ្ងៃទី ១៦ ខែ ឧសភា មុននេះ តារាចម្រៀង ពេជ្រ សូលីកា សម្រាលបានកូនប្រុសម្នាក់ ដោយជោគជ័យ ហើយក៏បានដាក់ឈ្មោះឲ្យ កូនប្រុសនាងក៏មានឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ។ ក្រោយសម្រាលកូនរួច ឃើញថា ជីវិតគ្រួសាររបស់តារាស្រីរូបនេះកាន់តែទទួលបានក្ដីសុខ និង សុភមង្គលកាន់តែខ្លាំង។

ដោយកូនប្រុសទើបតែកើតរបស់តារាស្រីរូបនេះ មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ទៀតផង ស្របពេលដែលសម្រាលកូនរួច ពេជ្រ សូលីកា ក៏កាន់តែមានសុខភាពល្អ ជាពិសេស នាងមានស្វាមីចាំជួយមើលថែ និងយកចិត្តទុកដាក់ទៅលើរូបនាង និងកូនទៀតផង។ ក្នុងនោះដែរ បើគិតមកត្រឹមពេលថ្ងៃនេះ កូនប្រុសសំណប់ចិត្តនាងមានអាយុមួយខែផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ពេជ្រ សូលីកា និង ស្វាមី បានធ្វើពិធីចេញខែកូនដំបូងរបស់ពួកគេ ដោយការរៀបចំដេគ័រ យ៉ាងស្រស់ស្អាត ហើយក្នុងពិធីចេញខែកូនផងដែរ នាងបានជ្រើសយកពណ៌មាស ព្រមទាំងបានអញ្ចើញព្រះសង្ឃមកសូត្រមន្ត សុំពរជ័យសម្រាប់គ្រួសារ និង កូននាងផ្ទាល់។ បើទោះបី ក្នុងពិធី ចេញខែកូននាង មិនមានអ្នកមកចូលរួចច្រើន ត្រឹមតែ សមាជិកគ្រួសារ តែតារាស្រីរូបនេះ រៀបចំតុបតែងយ៉ាងស្រស់ស្អាតតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការចាប់អារម្មណ៍ថា កូនប្រុសនាងក៏ទទួលបានចំណងដៃ លុយដុល្លារទាំងដុំៗ ជាមួយនឹងគ្រឿងពេញទៀតផង លើសពីនេះសកម្មភាព ពោរពេញដោយក្តីសុខយ៉ាងខ្លាំង៕

Related posts

Leave a Comment