មានទៅអន់អីអាយុ ៤៣ ឆ្នាំហើយតែ មួន ម៉ារ៉ា នៅតែសង្ហា និងក្មេងដដែល

មហាជនពិតជានៅចាំបានម្ចាស់បទ«កាដូគ្មានន័យ» បើទោះបីមិនបានបន្តអាជីពជាតារាចម្រៀងដូចមុនតែលោក មួន ម៉ារ៉ា នៅតែមិនឆ្ងាយពីសិល្បៈដោយលោក ងាក មកនិពន្ធបទចម្រៀងវិញម្តង។ ពេលនេះដែរ លោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា និង កូនប្រុសស្រីចំនួនពីររូប ។ឆ្នាំនេះលោក មួន ម៉ារ៉ា មានវ័យ ៤៣ ឆ្នាំហើយ តែ

សម្រស់របស់លោកហាក់មិនប្រែប្រួលប៉ុន្មានឡើយ។ មហាជនដែលធ្លាប់ស្រឡាញ់និង ចូលចិត្តបទចម្រៀងរបស់លោកកន្លងមកស្ទើរមិនជឿថាលោកមានវ័យច្រើន បែបនេះឡើយ ។គេចាំបានថាលោក មួន ម៉ារ៉ា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងកាលពីដប់ឆ្នាំមុន ដែលបទល្បីៗរបស់លោកមានដូចជា «អូនទៅភ្នំពេញ»

« កាដូឥតន័យ» ជាដើម ។ កាលពីឆ្នាំ ២០១៨ កន្លងទៅ មួន ម៉ារ៉ា ក៏បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា«លើកទូរសព្ទ័» តែហាក់មិនសូវទទួលបានការគាំទ្រប៉ុន្មានឡើយ ៕

Related posts

Leave a Comment