ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា សរសើរអ្នកលក់ឡេ ម៉ូលីកា «ជាក្មេងមែនតែគួរឱ្យគោរពព្រោះមានចិត្តធ្វើបុណ្យ»

កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ តាមទំព័រហ្វេសប៊ុករបស់ ម៉ូលីកា ដែលគេស្គាល់ជាអ្នកលក់ឡេល្បីឈ្មោះ និង ស្វាមី បានមានកិត្តិយសទៅសួរសុខទុក្ខលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋាន ដោយក្នុងនោះដែរ ម៉ូលីកា និង ស្វាមីក៏បាននាំយកថវិកាបរិច្ចាគមួយចំនួនដើម្បីចូលរួមក្នុងការងារជួយកុមារកំព្រាផងដែរ ។ឆ្លើយតបនឹង

សន្តានទឹកចិត្តសប្បុរសធម៌របស់ ម៉ូលីកា អ្នកលក់ឡែល្បីនេះ បានធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត រំភើបចិត្តយ៉ាងខ្លាំង ជាមួយការថ្លែងអំណរគុណដល់អ្នកលក់ឡេរូបនេះ និង ស្វាមីថែមទៀតផង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ក៏បានរំភើបចិត្តនឹងទឹកចិត្តសប្បុរសធម៌ដ៏ល្អប្រពៃរបស់

ម៉ូលីកា និង ស្វាមី ផងដែរ ដែលតែងតែជួយដល់សង្គមមិនខាន ពិសេសរួមចំណែកជួយដល់កុមារកំព្រាក្នុងប្រទេសកម្ពុជានេះ ។អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរលើកសរសើរ ម៉ូលីកា ដែលជាអ្នកលក់ឡេកប់ៗថា «ប្អូនស្រីពិតជាមានចិត្តមនុស្សធម៌តែងធ្វើបុណ្យ និង ជួយសង្គមរហូត ក្មេងមែនតែគួរឱ្យគោរពណាស់ Mo Lika Molika Online Shop» ។

Related posts

Leave a Comment