នេះជាជីវិតដ៏មានក្តីសុខ លោកជំទាវ ពេជ្រ ច័ន្ទបរមី ក្រោយស្ងាត់ជាច្រើនឆ្នាំ!

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាធ្លាប់បានស្គាល់ អតីតតារាសម្ដែងដ៏ល្បី ពេជ្រ ច័ន្ទបរមី ដែលជាតារាសម្ដែងមួយរូប មានឈ្មោះបោះសម្លេង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន ពីសមត្ថភាពសម្ដែង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។

យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ននេះ លោកជំទាវ ពេជ្រ ច័ន្ទបរមី មិនបានប្រឡូកនៅក្នុងវិស័យសិល្បៈដូចកាលពីមុនក៏ដោយ តែលោកជំទាវ នៅតែទទួលបានការគាំទ្រ និងក្ដីនឹករលឹកពីហ្វេនៗ ចំពោះកេរ្តិ៍ឈ្មោះ ក៏ដូចជាស្នាដៃដ៏ល្អក្នុងការងារសិល្បៈ ថែមទៀតផង។

ម៉្យាងវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់លោកជំទាវ នាពេលបច្ចុប្បន្ននេះវិញឃើញថា ពិតជាជីវិតដ៏ស៊ីវីល័យ ក្នុងគ្រួសារអភិជន មានភាពស្រណុកសុខស្រួលក្នុងគំនរមាសប្រាក់ ក្រោយបានក្លាយប្តូរងារជាជំទាវ។ ជាពិសេសលោកជំទាវ ក៏មានការរៀបចំខ្លួនបានយ៉ាងទាន់សម័យដែលធ្វើឲ្យសម្រស់ នៅតែមានភាពស្រស់ស្អាតជានិច្ច​ហើយអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ លោកជំទាវថែមទាំងទទួលបានការស្រលាញ់ និង យកចិត្តទុកដាក់ពីស្វាមីយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមគ្រួសារមួយនេះ កាន់តែមានសុភមង្គល ផងដែរ៕

Related posts

Leave a Comment