ពិតទេ តារាកំប្លែង ពាក់មី ចាកចេញពីទ្រនំថោនដូចកំពូលតារាចម្រៀង មាស សុខសោភា ?

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មថោន មាស សុខសោភា ប្រកាសវេចសម្ពាយចេញពីទ្រនំថោន ប៉ុន្តែពេលនេះក៏មានការបង្ហើបថាមិនមែនមានតែ មាស សុខសោភា ទេសូម្បីតែតារាកំប្លែង ពាក់មី ក៏ចាកចេញពីទ្រនំមួយនេះដែរ ។ក្រៅពីជាតារាកំប្លែងដែលមាន

ប្រជាប្រិយភាពម្នាក់ នាយពាក់មី ក៏ជាតារាចម្រៀងនៅក្នុងផលិតម្មថោនម្នាក់ដែរ ។ កន្លងមកបទចម្រៀងរបស់នាយក៏ទទួលបានការគំាទ្រពីសំណាក់អ្នកស្តាប់ជាច្រើន តែយ៉ាងណាថ្មីៗនេះមានការបង្ហើបថា នាយពាក់មី បានចាកចេញពីផលិតកម្មថោនហើយ តែគេមិនច្បាស់ថានាយហក់ចូលទៅក្នុង

ទ្រនំណាបន្តទៀតឡើយ ។ ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ទទួលបានការបកស្រាយពីតារាកំប្លែង ពាក់មី ថាជារឿងពិតឬបែបណាឡើយ ។ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ នាយពាក់មី អាចស្រូបទាញការគាំទ្រពីសំណាក់មហាជនតាមរយៈសមត្ថភាពជាច្រើនរបស់លោកដែលមានដូចជាកំប្លែង ច្រៀង និងសម្តែងជាដើម ។ ពេលនេះដែរនាយក៏បានហក់ចូលមកក្នុងវិស័យអចលនៈទ្រព្យទៀតផង ៕

Related posts

Leave a Comment