សំណាងណាស់ លោកយាយកម្សត់បានទទួលប្រាក់ចូលនិវត្តន៍ខ្ពស់បំផុត ពេញ ១ ជីវិតពីសម្ដេច ហ៊ុន សែន

រឿងរ៉ាវវិវាទដីធ្លីរបស់លោកយាយ កឹប សុគន្ធ ជាមួយនឹងប្អូនស្រីបង្កើតអស់រយៈពេល ១០ ឆ្នាំមកហើយនោះ បានដោះស្រាយចប់សព្វគ្រប់ហើយ កាលពីថ្ងៃទី ១៥ មិថុនា ២០២០ កន្លងទៅនេះ ។បន្ថែមលើពីនេះទៀត កាន់តែសំណាងនោះ លោកយាយបានទទួលប្រាក់ចូលនិវត្តន៍ពីសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ជីវិតចុងក្រោយរបស់លោកយាយទៀតផង ព្រោះលោកយាយធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនាអំឡុងឆ្នាំ

១៩៧៩ ផងដែរ ។ តាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្ដម ដួង ដារា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ក្រោយពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានជ្រាបច្បាស់ថា លោកយាយ កឹម សុគន្ធ អាយុ ៧៦ ឆ្នាំ គឺជាអតីតមន្រ្តីក្រសួងការបរទេសតាំងពីឆ្នាំ ១៩៧៩ មក ហើយពេលនេះកំពុងរស់នៅយ៉ាងលំបាកវេទនាជាមួយនឹងរឿងវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតជាង១០ឆ្នាំមកនេះ ដែលទើបបានដោះស្រាយបញ្ចប់វិវាទទាំងស្រុងកាលពីម្សិលមិញថ្ងៃទី ១៥ មិថុនា ក្រោមការសម្របសម្រួលផ្សះផ្សារបស់ខ្ញុំហើយនោះ កាលពីព្រឹកមិញនេះ សម្តេចតេជោ បានផ្តល់នូវនូវកាដូជីវិត គឺប្រាក់បៀរវត្សចូលនិវត្តន៍កាំប្រាក់ខ្ពស់បំផុត ជូនលោកយាយគិតចាប់ពីខែមករា ២០២០ ដើម្បីលោកយាយបានរស់នៅសុខសប្បាយសម្រាប់ជីវិតចុងក្រោយ» ។ សម្តេចតេជោ ហ៊ុន សែន គឺជាព្រះរស់ លោកយាយពិតជាមានសំណាងខ្លាំងណាស់។ ខ្ញុំក៏សែនរំភើបរីករាយចំពោះទឹកចិត្តអាណិតស្រឡាញ់របស់សម្តេចប្រមុខដឹកនាំមកលើពលរដ្ឋ។ ច្បាស់ណាស់គ្រប់កិច្ចការអ្វីក៏ដោយ អោយតែបានដឹងដល់សម្តេចតេជោហើយ គឺសម្តេចនឹងខិតខំដោះស្រាយជូនប្រជាពលរដ្ឋភ្លាម។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង» ៕

Related posts

Leave a Comment