កូនក្រមុំកលោះទន្ទឹមខ្លួនហើយ គង់ សុជាតិ នៅតែចាយរាងក្នុងឈុតប៊ីគីនីយ៉ាងជឿជាក់

បើទោះបីក្លាយជាអ្នកម្តាយដែលមានកូនដល់ទៅបីហើយ ដោយកូនៗមានវ័យកំលោះក្រមុមទន្ទឹមខ្លួនក៏ពិតមែន តែពិធីការិនី គង់ សុជាតិ នៅតែមានសម្រស់ស្អាត និងសាច់ចាំមិនថមថយទៅតាមវ័យនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ គង់ សុជាតិ បានចាយរាងក្នុងឈុតប៊ីគីនីដែលមើលទៅពិតជា

ទាក់ទាញមិនធម្មតា ។នេះជាលើកដំបូងដែលគេបានឃើញពិធីការិនី គង់ សុជាតិ ចាយរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីបង្ហាញដល់អ្នកគាំទ្រនៅពេលអ្នកនាងទៅកម្សាន្តនៅមាត់សមុទ្រយ៉ាងជឿជាក់បែបនេះ ។ មានការលាន់មាត់សរសើរថា កូនបីទៅហើយ និង មានវ័យ ៤០ ឆ្នាំជាងទៅហើយ តែអ្នកនាង គង់ សុជាតិ នៅតែមានរូបរាងហំស្អាតបង្អួតរាងក្នុងឈុតសិចស៊ីបែបនេះ មើលទៅតារាល្មមៗសុំចាញ់ ។ចុងក្រោយនេះពិធីការិនី គង់ សុជាតិ តែង

ចំណាយពេលដើរលម្ហែជាមួយស្វាមី និង ក្រុមគ្រួសារជាញឹកញាប់ដើម្បីរឹតបន្តឹងអនុស្សាវរីយ៍ឱ្យកាន់តែរឹងមាំឡើងវិញ ។ ក្រៅពីបង្ហាញនូវរូបភាពផ្អែមល្ហែម ប្តីប្រពន្ធអ្នកសិល្បៈគូនេះតែបង្ហោះសារបង្ហាញពីក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកផងដែរ ។ ក្នុងនោះក៏មានការជូនពរឱ្យ អ្នកទាំងពីរកាន់តែស្រឡាញ់គ្នារហូតដល់ចាស់ ៕

Related posts

Leave a Comment