នៅចាំក្មេងប្រុសរាំភ្លើងស្តុបទេ? ពេលនេះគាត់ ទទួលមរណភាពហើយ ដោយសារតែ….

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តអ្នកអាន និង អ្នកលេងបណ្ដាញសង្គមជាច្រើនច្បាស់ជាស្គាល់ និង ចាំលើយុវជនម្នាក់ចូលចិត្តរាំនៅតាមភ្លើងស្តុបមានកាយវិការទន់ល្វត់ល្វន់ មានឈ្មោះ ហេង លាងឈីង តែពេលនេះរូបគេបានទទួលមរណភាពហើយ ដោយសារជំងឺ «តេតាណុស»។

យ៉ាងណាមិញ យើងក៏មិនបានដឹងច្បាស់នៅឡើយនោះទេ ថាមូលហេតុអ្វី បានជារូបគេកើតជំងឺ តេតាណុសបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងនៅក្មេងវ័យបែបនេះ។ តែបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Ju GiGi បានបង្ហោះសារនិយាយថា៖

ប្អូនតែងសួរបងថា! បងពេលណាទើបសាលាយើងមានសង្គ្រាន្តទៀត ខ្ញុំចង់រាំ តែអ្នកក្នុងសាលាមួយចំនួនមិនចូលចិត្តខ្ញុំទេ គេជេខ្ញុំហៅខ្ញុំថា អាខ្ទើយ ចង់វ៉ៃខ្ញុំព្រោះខ្ញុំមិនមែនជាសិស្សក្នុងសាលា ចរិកខ្ទើយ ក្រីក្រ គ្មាននរណាចង់រាប់រកខ្ញុំទេ។ ខ្ញុំបានតបទៅប្អូនវិញថា៖ អស់កូរូណាពេលណាពួកយើងបានរាំជាមួយគ្នាទៀតហើយ កុំទាន់ប្រញាប់អី អត់មួយឆ្នាំក៏គ្មានបញ្ហាទេ! កុំទៅខ្វល់សម្តីអ្នកដទៃ ប្អូនត្រូវចេះអត់ធ្មត់ លើកទឹកចិត្តខ្លួនឯង គ្មាននរណារាប់រកប្អូនតែនៅមានបងដែលតើ។ ហើយនៅមានអ្នកចូលចិត្ត និងអាណិតប្អូនច្រើនទៀត មិចក៏ឆាប់អន់ចិត្តម៉េស… តែពេលនេះ …សល់តែរូបថតនិងអនុស្សាវរីយ៍ សង្ខាមិនទៀត រស់ថ្ងៃនេះស្លាប់ស្អែកក៏ថាបាន បងគ្មានអីជួយបានក្រៅពីលើកទឹកចិត្តប្អូនឲរឹងមាំ ព្រោះបងក៏ធ្លាប់ត្រូវគេដៀលជេប្រមាថដូចប្អូនដែលអ្នកដែលបានស្អប់គេ មេត្តាឈប់ស្អប់គេទៅ ព្រោះគេទៅរហូតហើយ ……#កើតតេតាណុស។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសដែលនិយមរាំនៅតាមស្តុបរូបនេះ បានទទួលមរណភាពទាំងវ័យក្មេងកាលពីយប់មិញនេះ ដោយសារជំងឺ តេតាណុស ហើយខាង​ ខ្មែរឡូត យើង ក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារប្អូនប្រុសដែលបានស្លាប់ផង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment