គាំទ្រពេញទំហឹង! ថវិកាជាង ៨០០ លានរៀល បានពីការលក់លេខពិសេស បានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា ៥» ចំនួន ៨០០ ៤៨០ ០០០ រៀល ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ នេះ ដើម្បីចូលរួមចំណែកក្នុងការពិនិត្យ និង ព្យាបាលជំងឺ

កុមារនៅក្នុងមន្ទីរទាំងមូល ។យោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា ៥» ត្រូវបានដាក់លក់ដេញថ្លៃកាលពីកំឡុងខែ មីនា ឆ្នាំ ២០២០ កន្លងទៅ ហើយនេះគឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់បែបនេះ ដែលនេះក៏ជាលើកទីពីរហើយ ដែលក្រសួងបានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ជូនដល់មន្ទីរពេទ្យខាងលើ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឱ្យអនុវត្តកន្លងទៅ

នេះ ជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតឱ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ ហើយម្ចាស់រថយន្តក៏អាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត ៕

Related posts

Leave a Comment