ស្រណោះណាស់! មុននឹងសម្លាប់ខ្លួន តួប្រុសរឿង «ជីវិតស្រ្តីមេផ្ទះ» បាននិយាយទូរស័ព្ទលាបងស្រីជាលើកចុងក្រោយ

មហាជន និង អ្នកគាំទ្របានដឹងរួចមកហើយពីការសម្លាប់ខ្លួនរបស់តារាសម្តែងក្នុងខ្សែភាពយន្ត «ជីវិតស្ត្រីមេផ្ទះ» លោក Sushant Singh Rajput ដោយមានសារព័ត៌មានរបស់ប្រទេសឥណ្ឌាជាច្រើនបានចុះផ្សាយថា ការស្លាប់របស់តារាសម្តែងដែលមានភាពល្បីល្បាញរូបនេះ អាចបណ្តាលមកពីវិបត្តផ្លូវចិត្ត ។យ៉ាងណាក៏ដោយ រឿងរ៉ាវមួយ

ផ្សេងទៀតដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសនោះគឺក្រុមគ្រួសាររបស់ Rajput កាន់តែនឹកស្មានមិនដល់ និង អាលោះអាល័យកាន់តែខ្លាំងឡើងមុនការសម្រេចចិត្តសម្លាប់ដោយចងកនៅក្នុងបន្ទប់នោះ Sushant Singh Rajput បានតេទូរស័ព្ទនិយាយជាមួយនឹងបងស្រី ដូចជាការនិយាយលាគ្នាជាលើកចុងក្រោយអ៊ីចឹង ។តាមការឲ្យដឹងរបស់ប៉ូលិស Mumbai ថា «តាមការសួរនាំ បន្ទាប់ពីរកឃើញសាកសពរបស់លោកនៅចន្លោះម៉ោងជិត ១២ ថ្ងៃត្រង់នោះ គឺកំឡុងពេលម៉ោង ៩ និង ៣០ នាទីព្រឹក Rajput បាននិយាយទូរស័ព្ទ

ជាមួយនឹងបងស្រីរបស់លោក ហើយចន្លោះម៉ោង ១១ និង ៣០ នាទី មេផ្ទះបានឡើងមកគោះទ្វារបន្ទប់របស់លោក ដើម្បីសួរបញ្ជាក់ពីមុខម្ហូបសម្រាប់អាហារថ្ងៃត្រង់ ប៉ុន្តែពេលនោះបន្ទប់ជាប់គន្លិះ និង គ្មានការឆ្លើយតបវិញឡើយ ។ ដោយមិនព្រមបើកទ្វារមិត្តភក្តិ ២ នាក់ ដែលនៅផ្ទះជាមួយគ្នារបស់លោកបានហៅជាងសោមកគាស់ទ្វារ ហើយក៏ឃើញសាកសពរបស់លោកតែម្តង» ៕

Related posts

Leave a Comment