ក្រោយមានកូនជាចំណងដៃ ពេជ្រ សូលីកា ដឹកដៃគូដណ្តឹងទៅចុះសំបុត្រអាពាហ៍ពិពាហ៍ភ្លែត

ចំណងស្នេហ៍របស់ ពេជ្រ សូលីកា និងគូដណ្តឹងកាន់តែផ្អែមល្ហែមនិងមានសេចក្តីសុខទ្វេរដងក្រោយពី ពួកគេមានកូនប្រុសជាចំណងដៃដែលមានវ័យមួយខែកាលពីថ្ងៃទី ១៦ កន្លងទៅនេះ ។ អ្វីដែលកត់សម្គាល់គ្រាន់តែមានកូនជាចំណងដៃភ្លាម ពេជ្រ សូលីកា ក៏ដឹកដៃគូដណ្តឹងទៅចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ភ្លែតតែម្តង ។ទោះបីមិនទាន់រៀបការ

តាមប្រពៃណីខ្មែរក៏ពិតមែនតែពេលនេះ ពេជ្រ សូលីកា និង គូដណ្តឹងគឺជាប្តី ប្រពន្ធស្របច្បាប់ដែលថ្មីៗនេះមានការបង្ហើបប្រាប់ពីប្រភពដែលស្និទ្ធជាមួយនឹង ពេជ្រ សូលីកា ថា ពួកគេទើបនឹងនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីប៉ុន្មានថ្ងៃមុននេះ ។បើតាមគម្រោងពួកគេនឹងចូលរោងការនៅក្នុងអំឡុងឆ្នាំ ២០២១ ខាងមុខនេះ ។ ក្នុងនោះស្វាមីរបស់

ពេជ្រ សូលីកា ក៏មាន បំណងចង់នាំនាងទៅរស់នៅអូស្រ្តាលីផងដែរ តែ ពេជ្រ សូលីកា ធ្លាប់ព្រលយថានាងនឹងចេញទៅរស់នៅទីនោះ ដរាបណាអ្នកគាំទ្រ ឈប់គាំទ្ររូបនាង ។ថ្វីដ្បិតទើបសម្រាលកូនក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែរក្សាសម្រស់បានស្អាតជាពិសេសរូបរាង របស់នាងក៏ជិតវិលមកដូចដើមផងដែរ ។ នាងធ្លាប់ប្រាប់ថា ក្រោយសម្រាលកូននាងស្រកទម្ងន់ដល់ទៅជាង ១០គីឡូឯណោះ ។ ពេលនេះ ទោះមិនប្រឡូកក្នុងសិល្បៈតែ ពេជ្រ សូលីកា តែងតែបង្ហាញភាពស្និទ្ធស្នាលតាមរយៈការចែករំលែកការធ្វើម្ហូប ឱ្យដល់ហ្វេនៗតាមបណ្តាញសង្គមផងដែរ ៕

Related posts

Leave a Comment