សុខៗ បុរស​ម្នាក់​កាន់​ពី​ដុង​សាំង​ មក​ដុត​ហាង​លក់​ខោ​​អាវ​​របស់​​ ទេព បូព្រឹក្ស ​ទាំងយប់​ (មានវីដេអូ)

មុននេះតារាចម្រៀង ទេព បូព្រឹក្ស បាន Live Video និយាយពីបុរសម្នាក់ បានចូលទៅដុតហាងលក់សំលៀកបំពាក់​របស់ខ្លួន ខណៈដែលហាងរបស់កញ្ញាដល់ម៉ោងត្រូវបិទ។ កញ្ញារៀបរាប់ថា ដំបូងឡើយ មានបុរសម្នាក់​ជិះ​ម៉ូតូមួយ​គ្រឿង​ឈប់នៅមុខហាងមួយកន្លែងដែលនៅជាប់ហាងរបស់កញ្ញា។

ភ្លាមនោះ គេក៏ដើរចូលទៅក្នុងហាងហើយស្រែកថា៖ “អោយលេខអាជីដេវិតភ្លាម”។ បុគ្គលិកនៅក្នុងហាង​មានការ​ភ័យ​ស្លន់ជាខ្លាំង ព្រោះគេបានឃើញបុរសម្នាក់នោះកាន់ពីដុងសាំង។ កញ្ញាបន្តថា បុរសដៃដល់រូបនោះ បាន​គាស់​ហាង​​របស់នាង ហើយបន្ទាប់មកបានចាក់សាំងដុតតែម្ដង៕

សូមទស្សនាវីដេអូ Live របស់កញ្ញា ទេព បូព្រឹក្ស នៅខាងក្រោម៖

Related posts

Leave a Comment