មិនធម្មតាទេ ពេលឃើញទិដ្ឋភាពខ្លះៗនៃផ្ទះ Yaya ពូកែរៀបចំបានទាន់សម័យណាស់

ថៃ៖ កាលពីថ្មីៗនេះ ហ្វេនៗជាច្រើនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទិដ្ឋភាពនៅក្នុងផ្ទះរបស់ តារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ Yaya Urasaya ដែលមានការរៀបចំយ៉ាងទាក់ទាញ ធ្វើឲ្យមនុស្សជាច្រើនមានភាពពេញចិត្តយ៉ាងខ្លាំង។

អាចនិយាយបានថា ផ្ទះរបស់​ Yaya ពិតជាមានការតុបតែងយ៉ាងស្រស់ស្អាត ដោយមានរបៀបរៀបរយ ជាមួយនឹងរបស់របរប្រើប្រាស់ ព្រមទាំងគ្រឿងសង្ហារឹមទំនើបៗ ដែលធ្វើឲ្យផ្ទះរបស់មានភាពទាក់ទាញកាន់តែខ្លាំងឡើង ហើយអ្វីដែលហ្វេនរឹតតែចាប់អារម្មណ៍នោះគឺ ក្នុងផ្ទះរបស់នាង មានការតុបតែជាមួយដើមឈើបៃតងតូចៗជាច្រើន ថែមទៀត។

នៅក្នុងនោះដែរ គេសង្កេតឃើញថា ដើមឈើតូចៗពណ៌បៃតងស្រស់ជាច្រើន ត្រូវបានរៀបចំ នៅគ្រប់កន្លែងនៃបរិវេណក្នុងផ្ទះ មិនថាក្បែរទូរទស្សន៍ ធ្នើរដាក់សៀវភៅ ជ្រុងជញ្ជាំងនៃផ្ទះ ក្នុងបន្ទប់គេង ជ្រុងជណ្តើរ ដែលធ្វើឲ្យហ្វេនៗជាច្រើន ស្ទើរតែគិតថា ផ្ទះរបស់នាង គឺជាសួនរុក្ខជាតិទៅហើយ។ ប៉ុន្តែទោះជាយ៉ាង ការតាំងលម្អដោយរុក្ខជាតិបៃតង បែបនេះ បានជួយឲ្យផ្ទះរបស់កាន់តែមានភាពទាក់ទាញ ជាពិសេស បរិយាកាសនៅក្នុងផ្ទះកាន់តែមានភាពស្រស់ស្រាយ ធ្វើឲ្យហ្វេនៗចូលមកសរសើរគ្រប់ៗគ្នាតែម្ដង៕

Related posts

Leave a Comment