លើកទី១ សុគន្ធកញ្ញា ទម្លាយអារម្មណ៍ពិត ធ្លាប់Crush លើ ណុប បាយ៉ារិទ្ធ កាលអាយុ១២ឆ្នាំ!

ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ អ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀង ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដោយតារាចម្រៀងទាំងពីរដួរនេះ ឈានជើងចូលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅតែមានប្រជាប្រិយភាពដដែល។

យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ តែងតែធ្វើឲ្យ មហាជន និង ហ្វេនទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត តាមរយៈបទចម្រៀងពីរោះៗ និង សកម្មភាពក្នុងវិស័យ និង ជីវិតឯកជន។ ជាក់ស្ដែង កាលពីមិ្សលមិញនេះ ជាថ្ងៃ ខួបកំណើត លោក ណុប បាយ៉ារិទ្ធ ផ្ទាល់ ស្រាប់តែតារាស្រីកូនមួយរូបនេះ បានបង្ហោះសារបង្ហើបអារម្មណ៍នាងកាលពីវ័យ ១២ឆ្នាំទៅលើ ណុប បាយ៉ារិទ្ធ យ៉ាងដូច្នេះថា៖

រំលឹក​ឡើង​វិញ​កាល​ពី​ខ្ញុំ​មានអាយុ ​១​២​ឆ្នាំ ខ្ញុំ​បាន​ចេញ​ Album ចម្រៀង​ជាមួយ​គាត់ហើយខ្ញុំតែងតែទុកគាត់ជា Crush រហូត​មក​ ដល់​ខ្ញុំ​អាយុ​ ១​៥​ឆ្នាំ​ ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំពិធីខួបកំណើតយ៉ាងធំសម្រាប់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលខ្ញុំរង់ចាំ និងសង្ឃឹមថាគេហ្នឹងចូលរួមនោះគឺជាគាត់ ទីបំផុត​គាត់​ពិតជាមកចូលរួម ពេលនោះបើនិយាយពីអារម្មណ៍ពិបាកបកស្រាយណាស់ ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​គាត់​គឺ​ជា​មិត្ត​រួម​ការងារ​ ជាបងប្រុសល្អម្នាក់ តែងតែមានការ​ស្រឡាញ់​ និងផ្ដល់​កម្លាំង​ចិត្ត​លើកទឹកចិត្ត គ្រប់​ពេល​តែង​តែ​ជួយ​ដោយគ្មានលក្ខខណ្ឌ​ ។ រីករាយ​ថ្ងៃកំណើត​បង​សម្លាញ់​ សូម​ទេវតា​តាមថែរក្សាបង​ ឲ្យមានសំណាង​ល្អ​ ជោគជ័យ​ក្នុង​ឆាក​ជីវិត​ មានក្តីសុខទាំងកាយចិត្ត។

ជាការពិតណាស់ បន្ទាប់ពី ឱក សុគន្ធកញ្ញា បង្ហោះសារបង្ហាញអារម្មណ៍ពិតកាលនាងនៅពីក្មេងរួចមក មានហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា តារាចម្រៀងស្រីរូបនេះ ធ្លាប់មានចិត្ត លើលោក ណុប បាយ៉ារិទ្ធ បែបនេះទាល់តេសោះ។ តែ ទោះបីជាយ៉ាណា ក៏បច្ចុប្បន្នអ្នកទាំងពីរគឺ ជា​មិត្ត​រួម​ការងារ​ដ៏ល្អសម្រាប់គ្នាទៅវិញទៅមក៕

Related posts

Leave a Comment