យុគ ចិន្តា នឹងចូលរោងការនៅពេលកូនស្រីពេញវ័យ ១៨ ឆ្នាំ ដូចការសន្យាដែរទេ?

ពិធីការិនី យុគ ចិន្តា ធ្លាប់អះអាងថានឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅពេលកូនស្រីរបស់អ្នកនាងមានវ័យ ១៨ ឆ្នាំ ។ បើដូចជាការលើកឡើងមែន អ្នកនាង យុគ ចិន្តា នឹងចូលរោងការនៅឆ្នាំក្រោយនេះ ព្រោះពេលនេះកូនស្រីរបស់អ្នកនាងមានវ័យ ១៧ ឆ្នាំហើយ ដែលអ្នកនាងទើបនឹងធ្វើខួបកំណើតកាលពីប៉ុន្មានថ្ងៃមុននេះ ។ថ្វីដ្បិតអ្នកនាង យុគ

ចិន្តា មិនដែលបង្ហាញពីមុខមាត់របស់គូស្នេហ៍ជាសាធារណៈក៏ពិតមែន តែនរណាក៏ដឹងថាអ្នកនាងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគូស្នេហ៍ជាបុរសដែលមានវ័យស្របាលៗរូបនាង និង ជាអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ ។ កន្លងមកពិធីការិនីដ៏មានឥទ្ធិលនៅក្នុងទូរទស្សន៍ស៊ីធីអិនរូបនេះ ធ្លាប់ប្រាប់ថាអ្នកនាងនឹងរៀបការនៅពេលកូនស្រីមានវ័យ ១៨

ឆ្នាំ គឺអ្នកនាងយកកូនស្រីធ្វើជាអ្នកកំដរតែម្តង ។ បើដូចជាការអះអាងមែន អ្នកនាង យុគ ចិន្តា នឹងរៀបការនៅឆ្នាំក្រោយនេះហើយ ។ជាពិធីការិនីដែលមានប្រជាប្រិយភាព និង ជាអ្នកជំនួញដែលមានមុខរបរនៅក្នុងដៃទាំងក្នុង និង ក្រៅប្រទេស តែកន្លងមក យុគ ចិន្តា បានប្រាប់ថា បើរៀបការអ្នកនាងចង់រៀបការបែបសាមញ្ញៗគីរៀបការនៅមាត់សមុទ្របែបធម្មតាៗ ។ អ្វីដែលកត់សម្គាល់មានវ័យច្រើនក៏ពិតមែន តែពិធីការិនីរូបនេះនៅតែមានសម្រស់ស្អាតហើយការតុបតែងខ្លួនក៏ទាន់សម័យ និង កាលីបមិនធម្មតាដែរ ៕

Related posts

Leave a Comment