អីយ៉ាស់ សុផា លីនដា រកអ្នកស្អំបេះដូងថ្មីបានហើយ!

ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានឃើញតារារូបស្រស់ សុផា លីនដា បង្ហោះសារខ្លីមានអត្ថន័យថា តែយ៉ាងណាស្រីស្អាតរូបនេះមិនទាន់បើកចំហថាបុរសរូបនោះជានរណាឡើយ ។ មិនថាអ្នកគាំទ្រ និង មិត្តភក្តិសុទ្ធតែសម្តែងការរីករាយក្រោយពីបានឃើញ សុផា លីនដា រកបានអ្នកស្អំបេះដូងឃើញបែបនេះ ។គេចាំបានថាក្រោយពីចែកផ្លូវជាមួយតារា

ចម្រៀង នៅ ស៊ីនឿន មួយរយៈមក សុផា លីនដា បានងាកមកលេងស្ទីលតែងខ្លួនបែបសិចស៊ីគួរឱ្យក្នាញ់ ។ អ្វីដែលចាប់អារម្មណ៍ទោះបី នៅ ស៊ីនឿន ភ្ជាប់ពាក្យ និង ត្រៀមចូលរោងការនៅក្នុងពេលឆាប់ៗក្តី តែ សុផា លីនដា ហាក់មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយ ទើបតែថ្មីៗនេះ សុផា លីនដា បានបង្ហាញសារខ្លីថា តែយ៉ាងណានាងបានត្រឹមតែ

បង្ហាញរូបភាពជើងបុរសរូបនោះតែប៉ុណ្ណោះ ។ ការបង្ហាញរូបភាពបែបនេះបានធ្វើឱ្យមិត្តភក្តិចូលរួមរីករាយហើយ ក៏មានអ្នកខ្លះចង់ឃើញមុខដៃគូពិសេសរបស់ សុផា លីនដា ផងដែរ ។ចុងក្រោយនេះគេសង្កេតឃើញ សុផា លីនដា កាន់តែមានសម្រស់ស្អាតហើយស្ទីលនៃការតែងខ្លួន របស់នាងក៏សិចស៊ីនិងទាន់សម័យដែរ ។ យ៉ាងណាមិញ សុផា លីនដា តែងបង្អួតសម្រស់ជាមួយនឹងការស្លៀកពាក់បញ្ចេញរាងតូចស្រឡូន និង ដើមទ្រូងទ្រលុកទ្រលន់ដែលឃើញហើយពិតជាទាក់ទាញខ្លាំង ៕

Related posts

Leave a Comment