សម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឬ ហូជីមិញ ហើយព្រះនាមដើមរបស់ទ្រង់គឺប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi) ។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី តែបានទទួលមរណភាពនៅ
សង្រ្គាមលោកលើកទី២ ។ រីឯព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) មានប្រវត្តិមកពីភ្នំពេញ ។អ្វីដែលប្រជារាស្រ្តមិនសូវបានដឹងពីទ្រង់គឺ សម្ដេចព្រះរាជអគ្គមហេសី មានព្រះរាជបុត្រ ២ ព្រះអង្គគឺ សម្តេចព្រះបរមនាថនរោត្ដម សីហមុនី ដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ប្រសូតនៅថ្ងៃ ១៤ ខែឧសភា ឆ្នាំ១៩៥៣ និង ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប្រសូតនៅថ្ងៃ ១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ប៉ុន្តែបានចូលទីវង្គតនៅឆ្នាំ២០០៣ ដោយជំងឺបេះដូង ៕