ខ្ញុង សម្រេច​​ចិត្ត​សម្រាល​​កូន​​ទាំង​មិន​​ទាន់​​គ្រប់​​ខែ​​​ ​ព្រោះ​​​ស្ថាន​​ភាព​​​ខ្លួន​​​បែប​​នេះ​

តារាកំប្លែងស្រីដែលមានឈ្មោះបោះសម្លេង ពូកែវោហារសព្ទ និងតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច គឺ អ្នកនាង ស្រេង សុកាន់ដា ដែលអ្នកទាំងអស់គ្នាតែងតែហៅគាត់ថា ខ្ញុង ពេលនេះនាង និងស្វាមី នាយ កៃដ កំពុងតែចូលសម្រាក​មន្ទីរពេទ្យត្រៀមសម្រាលកូនទីពីររបស់នាងហើយ។

គួរបញ្ជាក់ផងដែរថាអ្នកនាង ខ្ញុងមិនទាន់គ្រប់ខែដែលត្រូវដល់ពេលសម្រាលនោះទេ គឺប្រហែលជាកើតមុន​ខែដែល​កូនក្នុងផ្ទៃរបស់គាត់មានវ័យទើបតែ ៨ ខែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់នៅក្នុងការ Live លក់សម្លៀកបំពាក់តាម​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញនេះ។ មូលហេតុដែល ខ្ញុង ជួបរឿងបែបនេះគឺដោយសារតែនាង​មមាញឹក​នឹងការងារច្រើនពេក ដូចជាការងារសិល្បៈ មានជំនួញផ្ទាល់ខ្លួនទៀត មិនត្រឹមតែប៉ុណ្ណោះត្រូវមើលថែ​គ្រួសារ​ថែមទៀត​ផង។ ដូច្នេះហើយទើបធ្វើឲ្យនាងមិនសូវមានពេលវេលាថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អក្នុងអំឡុងពេលមានផ្ទៃពោះនេះទេ។ នៅមុននេះបន្តិចមានមហាជនជាច្រើនបានជូនពរដោយនិយាយពាក្យពេចន៍ល្អៗទៅកាន់នាង និងកូននៅក្នុងផ្ទៃកុំឲ្យ​មាន​រឿងអ្វីកើតឡើងឲ្យសោះ ហើយពាក្យពេចន៍ទាំងអស់នេះគឺជាកំម្លាំងចិត្តដ៏ធំធេងសម្រាប់នាង​ក្នុងការសម្រាល​នៅ​យប់នេះផងដែរ។ ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថា តើកូនប្រុសរបស់នាងដែលមានឈ្មោះថា មង្គល មាន​មុខមាត់គួរឲ្យខ្នាញ់ និងមានមុខស្រដៀងទៅកាន់អ្នកណា យើងប្រាកដជាបានដឹងច្បាស់ទាំងអស់គ្នា៕

តោះមកមើលរូបភាពនៃការសម្រាកនៅក្នុងមន្ទីពេទ្យដើម្បីរង់ចាំសម្រាលរបស់អ្នកនាង ខ្ញុង ៖

Related posts

Leave a Comment