គួរឲ្យអាណិត! បាត់មុខសំងំ កែខ្លួនយ៉ាងស្អាត តាមពិត ក្មេងប្រុសសម្លេងដូច សុខ ពិសី សុខចិត្ត….

ភ្នំពេញ៖ ថ្មីៗនេះ នៅតាមបណ្ដាញសង្គមនានា កំពុងតែមានការចាប់អារម្មណ៍ច្រើន ជាមួយនឹងការលេចមុខជាថ្មី របស់ក្មេងប្រុសម្នាក់ ដោយសារតែរូបគេ មានការផ្លាស់ប្ដូរខ្លាំង ពីក្មេងប្រុសដែលមានរូបរាងមិនសូវស្អាតម្នាក់ ប្រែក្លាយខ្លួនទៅជា មានរូបរាងដូចមនុស្សស្រីស្ទើរតែមួយរយភាគរយ ហើយថែមទាំងស្អាតខ្លាំងថែមទៀតផង។

ជាមួយគ្នានេះដែរ ក្មេងប្រុសម្នាក់នេះ ត្រូវបានគេស្គាល់ថា មានឈ្មោះថា ធី ឬ សីសី ដែល កាលពីប៉ុន្មានឆ្នាំមុន រូបគេ ធ្លាប់បាន សាងប្រជាប្រិយភាពទៅលើការបញ្ចេញទេពកោសល្យ ក្នុងកម្មវិធី ពេញចិត្តឬអត់? ដោយច្រៀងសម្លេងត្រាប់តាម តារាចម្រៀង សុខ ពិសី ស្ទើរតែដូចបេះដាក់ រហូតដល់មានគេដាក់ងារថាជា សុខ ពិសី តូច ឬ សុខ ពិសី ទី២ ថែមទៀតផង។

ដោយឡែក ក្រោយពេលមានការវិវត្តខ្លួន ក្លាយជាមនុស្សស្រី ស្អាតចំតួ ពេញរូបពេញរាង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញបណ្ដាញសង្គម គ្រប់គ្នាបែបនេះ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ បើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា សីសី ដែលជាគណនីផ្ទាល់ខ្លួនរបស់ក្មេងម្នាក់នេះ បានបង្ហោះរូបភាពមួយចំនួន ក៏ដូចជាពាក្យពេចន៍ខ្លះៗ បង្ហាញអារម្មណ៍ពិត ដែលខ្លួនធ្លាប់បានឆ្លងកាត់នាពេលកន្លងមក ដោយគេបានសរសេររៀបរាប់ថា៖

តាំងពីតូចមកដល់ធំញុមស្គាល់គ្រប់រស់ជាតិ តាំងពីគេមើលងាយ ហើយគេថាហែងខ្ទើយអាក្រក់ណាស់ធ្វើប្រុសទៅ
តែងតែលាក់ក្នុងចិត្ត អរគុណណាស់ដឹងទេពេលខ្ញុំបាត់មួយរយៈធំខ្ញុំទៅណាកន្លែងណាខ្ញុំទៅរកការងារធ្វើ ទី១ លេងចាន ទី២ រត់តុ ទី៣ ដើររាំរោងការសុំលុយគ នេះជីវិតខ្ញុំ តាំងពីរតូចញុមមិនដែលស្គាល់ភាពកក់ក្ដៅ ពីរពុក ម្ដាយ អរគុណការមើលងាយ។

Related posts

Leave a Comment