សម្រស់ សុគន្ធ និសា ក្នុងវ័យ ៣៧ ឆ្នាំ នៅតែស្អាត មានមន្ដស្នេហ៍ដដែល

ទោះបីមានវ័យដល់ទៅ ៣៧ ឆ្នាំហើយក្ដី តែសម្រស់របស់ សុគន្ធ និសា នៅតែស្រស់ស្អាតមិនថមថយនោះទេ ។ យ៉ាងណាមិញថ្មីៗនេះ សុគន្ធ និសា បានលេងស្ទីលតែងខ្លួនបែបឃ្យូតៗដូចតារាកូរ៉េដែលមើលទៅ ពិតស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តែបើនិយាយពីការលេងខ្លួនរបស់តារាចម្រៀងមុខស្រទន់ សុគន្ធ និសា

វិញពិតជាមិនធម្មតាឡើយ ។ ជារឿយៗមានការសរសើរពីសំណាក់អ្នកគាំទ្រពីការតុបតែងខ្លួនរបស់ សុគន្ធ និសា មើលទៅស្រស់ស្អាត និង ស័ក្តិសមមិនភ្លាវ ឬ សិចស៊ីជ្រុលហួសឡើយ ។ យ៉ាងណាមិញថ្មីៗ នេះម្ចាស់បទ រូបនេះបានផ្លាស់ប្តូរការតុបតែងខ្លួនបែបទាន់សម័យឃ្យូត ឃ្យូតដូចនារីកូរ៉េ មើលទៅពិតជាប្លែកស៊ីជាមួយនឹងទម្រង់មុខរបស់នាង ។តារាវ័យក្មេងរីកដុះដាលនៅក្នុងផលិតកម្មយក្សមួយនេះក៏ពិតមែនតែ សុគន្ធ និសា នៅតែមានប្រជាប្រិយភាព និង ក្តោបបានការងារជាច្រើនទាំងការចេញបទចម្រៀងថ្មីៗ និង សម្តែង

រឿងភាគទៀតផង ។ ចុងក្រោយនេះ សុគន្ធ និសា លេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់របស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាឯក ។ ដោយសារការងារមមាញឹកខ្លាំងនៅក្នុងសិល្បៈធ្វើឱ្យតារាចម្រៀង សុគន្ធ និសា ហាក់មិនទាន់ចង់បានកូនប្រលែងនោះទេ បើទោះបីមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន ឱក សុគន្ធកញ្ញា ទើបរៀបការមិនឆ្នាំតែនាងមានកូនពរទៅហើយក្តី ៕

Related posts

Leave a Comment