ព្រះនាងយេយេ មិនមែនលំៗទេណា វ័យក្បែរ៥០ឆ្នាំហើយ ប៉ុន្តែសម្រស់នៅខ្ញង់ដដែល

ចិន៖ Zhao Wei គឺជាតារាសម្តែងជើងចាស់មួយរូប ដែលមានស្រុកកំណើត នៅក្នុងទីក្រុងវ៉ូហាន ប្រទេសចិន ដែលមានឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំណាស់មកហើយ ដោយនាងបានចូលរួមសម្តែងភាពយន្តល្បីៗ ដូចជារឿង បាល់ទាត់សាវលីង និង ព្រះនាងយេយេ ជាដើម។

ជាការពិតណាស់ តារាសម្តែងជាតួ ព្រះនាងយេយេ រូបនេះ បានធ្លាប់មនុស្សជាច្រើននាក់ បោះឆ្នោតឲ្យជាកំពូលតារាស្រីដែលស្អាតបំផុតមួយរូប ក្នុងចំណោមតារាទាំង១០០ដួង នៅក្នុងឆ្នាំ២០០៦ផងដែរ។

ដោយឡែក ទោះបីជា ពេលវេលាកន្លងហួសទៅជាច្រើនឆ្នាំ យ៉ាងណាក្តីក៏នេះមិនមែនជា បញ្ហាសម្រាប់ ព្រះនាងយេយេ ឡើយ ហើយបច្ចុប្បន្ននេះ នាងមានវ័យដល់ទៅ៤៤ឆ្នាំ ក៏ដោយចុះ ប៉ុន្តែសម្រស់ គឺនៅតែមានភាពក្មេងជាងវ័យ ដោយសាច់មុខនៅតែតឹងណែន ម៉ត់រលោង ស្នាមជ្រីវជ្រួញគឺមានតែបន្តិចបន្តួចតែប៉ុណ្ណោះ ដែលមើលទៅមនុស្សជាច្រើន បានគិតថានាងមិនសាកសម មានវ័យច្រើនដូច្នេះឡើយ។

គួររម្លឹកដែរថា Zhao Wei បានរៀបការជាមួយលោក Huang You Long នៅក្នុងឆ្នាំ ២០០៨ ដោយទទួលបានចំណងដៃកូនស្រីមួយ ផងដែរ៕

Related posts

Leave a Comment