ដល់ក! រដូវកាលកូវីដ១៩​ សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះ៤កន្លែង សរុបជិត១លានដុល្លារ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ តែងបង្ហោះសាររៀបរាប់ពី ទុក្ខសោកជាប្រចាំក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេស បន្ទាប់ពី លោកឪពុក បានទទួលមរណភាពទៅ លោកហាក់មានភាពសោកសៅ គួរឲ្យបារម្ភខ្លាំងណាស់។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈការបង្ហោះរូបភាពផ្ទះជាច្រើនខ្នងរបស់លោក ដែលត្រូវការលក់បន្ទាន់ជាប្រញាប់យ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗឃើញហើយមិននឹកស្មានថា រូបលោក សល់ផ្ទះច្រើនកន្លែង បែបនេះទាល់តែសោះ។

ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុករបស់ សុគន្ធ ថេរ៉ាយុ ផ្ទាល់បានបង្ហោះរូបភាពផ្ទះសរុបទៅ៤កន្លែង សុទ្ធតែជាផ្ទះទំនើបប្រណីតៗ មើលទៅទាន់សម័យខ្លាំងណាស់ បើសរុបទៅប្រហែលជាជិត១លានដុល្លារឯណោះ។ លើសពីនេះ រូបលោក បានអមមកជាមួយសារថា៖

ដាក់លក់ទាំងអស់​ covid សុីដល់ផ្ទះហេីយ មិនមែនសុីតែសួតទេ

ក្រោយពីឃើញ សុគន្ធ ថេរ៉ាយុ ប្រកាសដាក់លក់ផ្ទះបែបបន្ទាន់ៗ បែបនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ ហាក់ភ្ញាក់ផ្អើលគ្រប់គ្នា ថែមទាំងបញ្ចេញមតិសរសើរដល់ តារារូបនេះ ដែលនៅក្មេងប៉ុណ្ណឹងសោះ តែខំប្រឹងដោយកម្លាំងញើសឈាម សល់ផ្ទះច្រើនបែបនេះ គួរយកជាគម្រូណាស់៕

Related posts

Leave a Comment