វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ!

វ័យកាន់តែច្រើន និង មានកូនធំពេញក្រមុំទន្ទឹមខ្លួនក៏ពិតមែនតែសម្រស់របស់តារាសម្តែងរូបរាងតូចច្រលឹង កែវ ស្រីនាង ហាក់មិនចាស់សោះ នៅតែស្រស់ស្អាត មិនប្រែប្រួលនោះឡើយ ។កែវ ស្រីនាង មិនត្រឹមជាតារាសម្តែងដែលមានសម្រស់ស្អាតនិងមានសមត្ថភាពប៉ុណ្ណោះទេ។ នាងត្រូវ អ្នកគាំទ្រចាត់ទុកជាតារាស្រីដែលមានសម្រស់ស្អាតមិនថមថយទៅ

តាមវ័យនោះទេ ។ បើទោះបីនាង មានវ័យប្រមាណជា ៤០ ឆ្នាំ និង មានកូនស្រីធំទន្ទឹមខ្លួនក៏ដោយ ។ នៅតែបង្ហាញ ភាពទាក់ទាញនៅពេលនាងលេងខ្លួនសិចស៊ីម្តងៗ ។ពេលនេះដែរ កំពុងមានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនរឿង ដោយនាងគ្រងតំណែងជាតួឯកជាមួយស្រីស្អាត ភិន សុដាលីស ។ នៅតែមានការសរសើរពី សមត្ថភាពរបស់តារាសម្តែងរូបនេះ។ ដោយសារ កែវ ស្រីនាង កំពុងរស់នៅក្នុងជីវភាពហ៊ឺហាទើបកន្លងមកនាងមិនខ្វល់ខ្វាយជាមួយនឹងអាជីពសម្តែងក្រោមកម្តៅថ្ងៃដូចមុន ។ មានការលើក

ឡើងថាការវិលចូលសិល្បៈមួយដង មួយកាលរបស់ កែវ ស្រីនាង គ្រាន់តែកំដរការអផ្សុកប៉ុណ្ណោះ ។រៀបការជាច្រើនឆ្នាំ មានតែកូនស្រីមួយទេ ដោយសារនាងមិនសូវមានសុខភាពមាំទាំល្អ ៕

Related posts

Leave a Comment