ហ៊ានណាស់ ស្រីស្អាតមុខស្រស់រូបនេះ កំពុងល្បីពេញអ៊ីនធើណែត រឿងចាក់សាក់ពេញដងខ្លួន

ថៃ៖ ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពី នារីស្រស់ស្អាតម្នាក់ មុខគួរឲ្យស្រលាញ់ បានចាក់សាក់រូបពេញដងខ្លួននិងមុខមាត់ ព្រោះតែចង់ផ្លាស់ប្តូររូបរាងថ្មី ហើយឥឡូវត្រូវបានមនុស្សម្នាដាក់រហស្សនាមឱ្យថា «ព្រះនាងរូបសាក់»។

ទន្ទឹមនឹងនេះដែរ ដោយសារមានសម្រស់ស្រស់ស្អាត ជាមួយមុខគួរឲ្យស្រលាញ់ អមដោយការញញឹម ដ៏មានមន្តស្នេហ៍ផងដែរ បានធ្វើឲ្យនាង មានការទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ជាមួយគណនី Instagram ផ្ទាល់ខ្លួនជាមួយអ្នកគាំទ្រចូលហើយ ចុចដើម្បីតាមដាន រាប់សែននាក់ទៀតផង។

ជាក់ស្តែង ហេតុតែមានចំណង់ចំណូលចិត្តក្នុងការចាក់សាក់និងមានចិត្តស្រលាញ់រូបសាក់ទាំងនេះ Phatsanaphat Ploy បានធ្វើតាមក្តីសុបិន្ត ក្លាយជាសិល្បករចាក់សាក់ពេញខ្លួន។ លើសពីនេះ យោងតាមប្រភពមួយ បានលើកឡើងថា រូបនាង បានរៀនចាក់សាក់រចនាម៉ូដបណ្តើរៗ និងបន្តិចម្តងៗ រហូតដល់នាង បានរៀនសូត្រយ៉ាងយកចិត្តទុកដាក់ពីការចាក់សាក់ បានធ្វើឲ្យនាង មានហាងសាក់ផ្ទាល់ខ្លួនក្នុងវ័យ២៧ឆ្នាំ។

អ្វីដែលពិសេស ក៏មានការចោទជាសំណួរដែលថា តើកន្លែងចាក់សាក់ឈឺជាងគេបំផុត នាងបាននិយាយថា គឺតំបន់ជុំវិញបរិវេណដើមទ្រូង ដែលនាងបានចាក់សាក់ឲ្យអតិថិជនអស់រយៈពេល ១៣ ម៉ោងឯណោះ៕

Related posts

Leave a Comment