មានរឿងអី! តារាចម្រៀង ងួន ចាន់ដេវីត បានបង្ហោះវីដេអូ បុរសម្នាក់ដែលកាន់ដុំថ្ម ហើយចង់សម្លាប់លោក (មានវីដេអូ)

ភ្នំពេញ៖ បងប្អូនបានស្គាល់ហើយតារាចម្រៀងដ៏ល្បី បានទាំងច្រៀង រេប និង មនោសសញ្ចេតនា នោះគឺលោក ងួន ចាន់ដេវីត (Ngoun Chan Davith) ដែលជាគូស្នេហ៍ ទេព បូព្រឹក្ស ហើយអ្នកទាំងពីរតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា និងតែងតែច្រៀងជាមួយគ្នាក្នុងការប្រគំតន្ត្រីផ្សេងៗ ដែលធ្វើឲ្យហ្វេនៗសសើរមិនដាច់ពីមាត់។ជាក់ស្ដែង តារាចម្រៀង ទេព បូព្រឹក្ស បានឡាយវីដេអូ និយាយពីបុរសម្នាក់ បានចូលទៅដុតហាងលក់សំលៀកបំពាក់​របស់ខ្លួន ខណៈដែលហាងរបស់កញ្ញាដល់ម៉ោងត្រូវបិទ។

ជាក់ស្ដែងថ្មីៗនេះ អត់ទ្រាំនឹងការគម្រាមកំហែងពីបុរសនោះមិនបាន តារាប្រុស ងួន ចាន់ដេវីត ក៏បង្ហាញវីដេអូទាំង៣ ដែលវាជាសកម្មភាពរបស់បុរសម្នាក់ ដែលបានចូលហាងរបស់លោក។ ហើយការបង្ហោះវីដេអូនេះ គឺដោយសារលោកចង់បង្ហាញឲ្យមហាជន ក៏ដូចជាអ្នកគាំទ្របានដឹងជាសាធារណៈថាមានមនុស្សប្រុសម្នាក់មានបំណងមិនល្អ ដោយចង់មកគំរាម ចង់ធ្វើបាបលោក និងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍របស់លោកផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះយោងតាមផេកហ្វេសប៊ុក Ngoun Chan Davith បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖

នេះគឺជាវីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់។

នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ (ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ។

សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត ????

Related posts

Leave a Comment