មិនទាន់រៀបការ ម៉ៃយ៉ា និងគូស្នេហ៍ផ្អែមល្ហែមខ្លាំង ហៅគូស្នេហ៍ ប្តីពេញៗមាត់

ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា និងគូស្នេហ៍កាន់តែស៊ីជម្រៅផ្អែមល្ហែមខ្លាំង ។ អ្វីដែល​​ចាប់អារម្មណ៍ក្នុងនោះគេសង្កេតឃើញថា ម៉ៃយ៉ា បានហៅគូស្នេហ៍របស់នាងថាជាប្តី ពេញៗមាត់ថែមទៀតផង ។

បើទោះបីតារាជាច្រើនបានសម្រេចចិត្តរៀបការ និងមានកូនជាបន្តបន្ទាប់ក្តីតែ ម៉ៃយ៉ា ហាក់មិនទាន់ខ្វល់ខ្វាយ ឬគិតគូររឿងរៀបការតាមប្រពៃណីខ្មែរនោះទេ ។ ប៉ុន្តែយ៉ាងណាចំណងស្នេហ៍របស់នាងកាន់តែផ្អែមល្ហែម ដែលជារឿយៗតារាកូនកាត់រូបនេះតែងបង្ហាញពីរូបភាពស្អិតរមួត របស់នាងនិងគូស្នេហ៍ ដែលធ្វើឱ្យបុរសមិនតិចទេលួចច្រណែ នគូស្នេហ៍របស់នាង ។ ម៉ៃយ៉ា ធ្លាប់អះអាងថាមិនមានបំណងចង់រៀបការក្នុងពេលនេះទេ ។

អ្វីដែលចាប់អារម្មណ៍កន្លងមក ធ្លាប់មានការលេចឮព័ត៌មានថា ម៉ៃយ៉ា ស្រឡាញ់ភេទដូចគ្នា តែយ៉ាងណាតារាសម្តែងរូបនេះហាក់ធ្វើព្រងើយមិនមានការខ្វល់ខ្វាយឬបកស្រាយចំពោះរឿងនេះឡើយ។ ដោយសាររូបសម្រស់ស្អាតបែបទាក់ទាញបានធ្វើឱ្យ ម៉ៃយ៉ា នៅតែមានទីផ្សារខ្ពស់នៅក្នុង អាជីពសិល្បៈ។ ប៉ុន្តែថ្មីៗនេះនាងបានងាកមកលក់ផលិតផលរក្សាសម្រស់តាមអនឡាញ បន្ថែមទៀត។

Related posts

Leave a Comment