អេតវីន និងគូស្នេហ៍អ្នកម្ដាយកូនពីរ បង្ហាញការស្រឡាញ់ កាន់តែស្អិតល្មួត (វីដេអូ)

ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងរូបសង្ហា អេតវីន និងគូស្នេហ៍ដែលត្រូវបានគេស្គាល់ ថាជាអតីតភរិយារបស់ម្ចាស់ផលិតកម្មអិលឌី កាន់តែស្អិតល្មួត និង ស៊ីជម្រៅជាងមុន ។ បើទោះបីមិនទាន់បង្ហើប ពីគម្រោងរៀបការតែកន្លង​មក​គូស្នេហ៍របស់ អេតវីន ធ្លាប់អះអាងថាកំពុងសន្សំប្រាក់ដើម្បីរៀបការ ។យ៉ាងណាមិញថ្មីៗនេះគូស្នេហ៍របស់

អេតវីន បានបង្ហាញរូបភាពវីដេអូខ្លីមួយដោយតារាសម្តែងរូប សង្ហា អេតវីន បានថើបរូបនាងនៅទីសាធារណៈដោយមិនមានការលាក់លៀមនោះទេ ។ ក្នុងនោះអតីត ភរិយាម្ចាស់ផលិតកម្មអិលឌី ថែមទាំងបង្ហាញអារម្មណ៍ថា ។ ក្នុងនោះក៏មានការលើកឡើងថា ផ្អែមល្ហែមណាស់ ឃើញហើយគួរឱ្យ ច្រណែន។គួរបញ្ជាក់ផងដែរតារាសម្តែងរូបសង្ហា អេតវីន បាន

ជាប់ស្នេហ៍ជាមួយគូស្នេហ៍ដែលជាមេម៉ាយកូនពីរ រូបស្រស់ដែលកន្លងមកពួកគេធ្លាប់អះអាងថាកំពុងរកលុយដើម្បីត្រៀមរៀបការជាមួយគ្នា ។ ចង់ដឹងថាអ្នកទាំងពីរ ផ្អែមល្ហែមកម្រិតណាទៅទស្សនាវីដេអូដូចខាងក្រោម ៕

Related posts

Leave a Comment