ពិជាពូកែមែន! វ័យ​ទើបតែ ២៣ ឆ្នាំ សោះ តែមាន​សមត្ថភាព​ខំ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង អាច​ទិញ​ឡាន​ទំនើប​កប់​តម្លៃ​ថ្

ជាការ​ពិតណាស់ ភាពជោគជ័យ​របស់​ម​នុស្ស​ម្នាក់ៗ គឺ​កើតមានឡើង​ទៅតាម​ការ​ខិតខំ​ប្រឹងប្រែង​រៀងៗ​ខ្លួន ដោយ​មិនអាច​កំណត់​បានឡើយ​។ ប៉ុន្តែ សម្រាប់​បុគ្គល​ដែល​អាច​សម្រេច​នូវ​គោលដៅ​ជីវិត​បាន​យ៉ាង​ឆាប់ ជាមួយ​ភាពជោគជ័យ​ដ៏​ធំ​ទាំង​នៅ​វ័យក្មេង នោះ​ត្រូវបាន​ចាត់ទុកជា​មនុស្ស​មិនធម្មតា​នោះទេ​។​

តួយ៉ាង​ដូចជា​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ជា​អ្នកលក់​ផលិតផល​អន​ឡាញ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន អ្នក​ធ្លាប់​ស្គាល់​ចំហ​មាត់​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​ពុំ​នឹកស្មានថា នាង​ទើប​តែមាន​អាយុ ២៣ ឆ្នាំ ប៉ុណ្ណោះ តែ​អាចមាន​សមត្ថភាព​ទិញ Lexus LX570 KURU Black Edition S តម្លៃ​កប់​ពពក​យ៉ាង​ឡូយ​អស្ចារ្យ តាមរយះមុខរបរ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​របស់​នាង​ផ្ទាល់ ដោយ​មិន​លើកដៃ​សុំ​លុយ​គ្រួសារ​ឡើយ​។

​ជាក់ស្តែង កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ស្រី​ស្អាត​រូបនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chamroeun Phannay បានបង្ហាញ​ពី​រូបភាព​ទើប​ទិញ​រថយន្ត​ដ៏​ប្រណិត​ខាងលើ ដោយ​ភ្ជាប់​សារ​មោទនភាព​នឹង​ជោគជ័យ​ដ៏​ធំ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​នេះ​ជា​កាដូ​សម្រាប់​ខ្លួនឯង​ឆ្នាំនេះ ជាការ​ដាក់​គោលដៅ​ជីវិត​ខ្លួនឯង​ឆ្នាំនេះ គឺ​បានសំរេច​ហើយ ទីមួយ​គឺ​ចង់​បានកូន​នៅក្នុង​ឆ្នាំនេះ ជា​ក្តី​បំណង់​ប្រាថ្នា​ដ៏​ធំ​របស់​ម៉ាក់ ដែល​បាន​ទទួលបាន​កូនប្រុស​ក្នុងឆ្នាំនេះ ហើយ​បំណង់​ប្រាថ្នា​របស់​ម៉ាក់ៗ​ទី​ពីរ​នោះ​រាង​ធំ​តិច​ហើយ គឺ​អា​ខ្មៅ Lexus LX570 KURU Black Edition S ហើយក៏​ទទួលបាន​សម្រេច​ដែរ វា​មិន​ច្រើន​ទេ​ត្រឹម​230000$​តែ​សម្រាប់​ខ្ញុំ​វា​ច្រើនណាស់ ពីព្រោះ​លុយ​ដែល​បានមក​មួយ​កាក់​មួយ​សេន សុទ្ធតែជា​កម្លាំង​ញើស​ឈាម ដោយ​មិនបាន​សុំ​លុយ​គ្រួសារ ចង់បាន​អី​ត្រូវធ្វើ​ដោយ​ខ្លួនឯង ហើយក៏​អរគុណ​ខ្លួនឯង​ដែល​បានសម្រេច​បំណងប្រាថ្នា​ធំៗ​២​ក្នុងឆ្នាំនេះ​​។

ទោះយ៉ាងណា នាង​ក៏បាន​បញ្ជាក់ថា ភាពជោគជ័យ​ដ៏​ធំ​មួយ​នេះ អាចមាន​នៅថ្ងៃនេះ ក៏​អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​ស្វាមី​ជាទី​ស្រឡាញ់​របស់​នាង​ផងដែរ​។

Related posts

Leave a Comment