អុញនោះ ! សមាគមមិត្តនគរបាលជាតិកម្ពុជា ប្រតិកម្មនិងស្នើអោយរដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់វិធានការកែលម្អ ក្រុមកំប្លែងដែលសម្តែងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ

យោងតាមលិខិតមួយច្បាប់របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើរទៅកាន់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បៈករដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

ក្នុងលិខិតមួយច្បាប់ដដែលបានសង្កត់ធ្ងន់ថា៖ “មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង”។ ប្រភពអត្ថបទ៖ ខ្មែរណូត

Related posts

Leave a Comment