ខាន់ ជែមស៍ ទម្លាយស្រ្តីដែលនៅពីក្រោយជួយឱ្យលោកជោគជ័យក្នុងជីវិត

ពិតជាមិនធម្មតាថ្វីដ្បិតមិនមែនជាតារាដែលមានឈ្មោះល្បីលំដាប់ប្រទេស តែតារាចម្រៀង ខាន់ ជែមស៍ បានធ្វើឱ្យមិត្តភក្តិរួមអាជីពបើកភ្នែកធំៗស្ទើរគ្រប់គ្នា ។ ជាក់ស្តែងដោយលោកមានមុខរបរគ្រាក់ៗពេញដៃ បន្ថែមពីលើការងារសិល្បៈ ។ ក្នុងនោះ ខាន់ ជែមស៍ ថែមទាំងអរគុណដល់ស្ត្រីម្នាក់ដែលធ្វើឱ្យលោកជោគជ័យបែបនេះ ។ក្រៅពីតារា

ចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មសាន់ដេ ខាន់ ជែមស៍ ក៏មានមុខរបរជាច្រើននៅក្នុងដៃ ដែលមានដូចជាកន្លែងលក់អាហារ លក់ផលិតផលគ្រឿងសម្អាង ហើយថ្មីៗនេះលោកទើបនឹងហក់ចូលក្នុងវិស័យអចលនៈទ្រព្យថែមទៀត ។ មួយរយៈមុនលោកក៏ទើបនឹងទិញរថយន្តទំនើបដែលមានតម្លៃជាងដប់ម៉ឺនដុល្លារផងដែរ ។ ក្នុងនោះក៏មាន

ការលាន់មាត់សរសើរពីសំណាក់មជ្ឈដ្ឋាននានាចំពោះតារាចម្រៀង ខាន់ ជែមស៍ ដែលបោះទុនរកស៊ីក្នុងពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះ ។ជាមួយនឹងជីវិតជោគជ័យបែបនេះ តារាចម្រៀង ខាន់ ជែមស៍ បានបង្ហោះសារអរគុណដល់ភរិយារបស់លោកដែលមានអត្ថន័យថា ។ ការលើកឡើងរបស់ ខាន់ ជែមស៍ ក៏មានការយល់ស្របជាច្រើនពីសំណាក់អ្នកគាំទ្រផងដែរ ។ បើគិតមកដល់ពេលនេះ ខាន់ ជែមស៍ និង ភរិយារួមរស់ជាមួយគ្នាប្រមាណជា ១៩ ឆ្នាំហើយ ៕

Related posts

Leave a Comment