នៅមិននៅហៅប៉ូលិសចរាចរណ៍ «សត្វចម្លែក» ឥលូវបានចូលប៉ុស្តិ៍ល្បីពេញស្រុក

ក្រុមការងារប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង មាន​កិត្តយសសូម ជម្រាបជូនសាធារណ:ជនពិសេសបងប្អូនដែលនិយម ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថានៅរ​សៀ​លថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey បានចូលខ្លួនមកបំភ្លឺជុំវិ​ញ​ការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់​រូបភាព​មន្រ្តី​នគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នោះហើយ ។នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមាន ឈ្មោះពិតថា ហេង​ រស្មី​ ភេទ​ស្រី

អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការ​សំរោង​ ក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាបានសរសេរខ្លឹមសារថា (ទៅមិន​ទាន់​ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបងប្អូនណាចង់មកលេងប្រាសាទបាណ​ន់​ប្រយ័​ត្នប្រយ៉ែងផង) ។ ការសរសេរខ្លឹមសារនេះគាត់មានចេតនាសរសេរសំដៅចំពោះមន្រ្តីន​គរ​បាលចរាចរណ៍ដែលកំពុងឈរ​បំពេញភារកិច្ចតា​ម​​ដងផ្លូវនោះថា (ជា​សត្វចម្លែក) ប្រាកដមែន ។ការសរសេរខ្លឹមសារបែបនេះគាត់​បញ្ជាក់ថា​ ជា​ការសរសេរលេងសើចតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែល​បានកើតឡើងនៅ

ពេលនោះគឺរូបគាត់និងមិត្តភ័ក្តិ​ម្នាក់ទៀតជិះម៉ូតូទៅលេងប្រាសាទបាណន់​ ហើយក្នុងចំណោមគ្នាគាត់ពីរនាក់នេះគឺរូបគាត់ ​(មិ​នមាន​ពាក់​មួកសុវត្ថិភាព) ទេ​ ហើយការធ្វើដំ​ណើររបស់គាត់នៅពេលនោះក៏មិនត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការផាកពិន័យចំពោះគាត់ឡើយ​ ប៉ុន្តែចុងក្រោយត្រូវបានរូបគាត់ថតរូបភាពភ្ជាប់ជាមួយមន្រ្តីនគរបាលចរា​ចរ​ណ៍​នៅខាង​ក្រោយ​រួចសរសេរបង្ហោះដោយមានខ្លឹមសារបែបនេះតែម្តង ។នៅពេលសាកសួររួចម្ចាស់គណនី​ហ្វេស​ប៊ុកនេះបានទទួលស្គាល់កំហុសដែ​ល​គាត់បានធ្វើ​ ជា​មួយ​នេះដែរ

គាត់​បានធ្វើលិខិតសុំការអភ័យ​ទោស​ចំ​ពោះកំហុសឆ្គងរបស់គាត់ដែលបាន​ប្រព្រឹត្តមិនគប្បីចំពោះកង​កម្លាំងនគរ​បាលជាតិ​ទូទៅពិសេស​នគរបាលចរាចរណ៍​ម៉្យាង​វិញ​ទៀតគាត់បានអំពាវនាវសូមកុំឱ្យបងបង្អូនប្រជា​ពលរដ្ឋកុំយកគំរូតាមគាត់ឱ្យសោះ​ ហើយ​សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ទាំង​អស់គ្នា ។ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលើ​ករណីនេះ ថ្នាក់ដឹកនាំស្នង​ការ​ដ្ឋាននឹងពិនិត្យពិចារណាសម្រេចនៅពេលបន្ទាប់ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនិង​ចូល​រួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនទាំងអស់គ្នាដោយ​សេ​ចក្តីគោរពបំផុត ៕

Related posts

Leave a Comment