មានន័យណាស់! នៅសុខៗ លៀង ចាន់ឡា ដាក់ប៉ុន្មានម៉ាត់ថា “ចាន់ឡា នៅតែជា ចាន់ឡា ជាផ្កាឈូកដុះចេញពីភក់ ជាក្របីស្រុកស្រែ តែខ្ញុំមិនមែនក្រពើ ខ្ញុំមិនដែលភ្លេចគុណអ្នកដែលជួយខ្ញុំទេ”

ទស្សនិកជនភាគច្រើន ច្បាស់ជាមិនទាន់ភ្លេចទេ មើលទៅ កញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia។ បើទោះជា ចាន់ឡា មិនបានទទួលពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយ របស់អតីបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ហើយថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរ ចាន់ឡា យ៉ាងខ្លាំង ក្នុងការសម្តែងរឿងដ៏ល្អឥតខ្ចោះមួយ ក្រោមចំណងជើងថា “ប្រពន្ធបាយកក” គិតត្រឹមថ្ងៃនេះ រឿងមួយនេះ មានអ្នកចូលទស្សនាជាង ២លានដងបាត់ទៅហើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ លៀង ចាន់ឡា បានបង្ហោះសារដ៏មានន័យមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ស ខ្មៅ ជាពណ៌ដែលស្រលាញ់បំផុត តែចិត្តវិញគឺពណ៌ស រស់នៅជីវិតបែបសាមញ្ញ គ្មានភាពស៊ីវីល័យ តែពេលនេះសុំធ្វើខ្លួនសារជាថ្មីរស់នៅលើវិថីសិល្បៈ មិនចូលចិត្តភាពអាត្មានិយម ចាន់ឡា នៅតែជា ចាន់ឡា ជាផ្កាឈូកដុះចេញពីភក់ ជាក្របីស្រុកស្រែ តែខ្ញុំមិនមែនក្រពើ ខ្ញុំមិនដែលភ្លេចគុណអ្នកដែលជួយខ្ញុំទេ”៕

Related posts

Leave a Comment