មុខជំនួញមិនទាន់ដំណើរការវិញបាន សុគន្ធ ថេរ៉ាយុ ប្រកាសលក់ផ្ទះ ៤ កន្លែងក្នុងពេលតែមួយ យ៉ាងតក់ក្រហល់

ទោះស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាហាក់មិនមានសន្ទុះកើនឡើងដូចមុនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែតារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏មិនទាន់អាចបើកនូវមុខជំនួយមួយចំនួនរបស់លោកឡើងវិញដែរ ដោយនៅក្នុងនោះមានដូចជាក្លិបកម្សាន្ត QK ជាដើម។តាំងពីដើមឆ្នាំ ២០២០ មក សុគន្ធ ថេរ៉ាយុ មិនត្រឹមផ្អាកក្នុងមុខជំនួយមួយចំនួនតែប៉ុណ្ណោះ

ទេ គឺសូម្បីតែនៅក្នុងវិស័យសិល្បៈក៏ហាក់មិនសូវឃើញមានវត្តមានរបស់លោកទៀតនោះដែរ ។ថ្មីៗនេះ មហាជនជាច្រើនបានសង្ស័យថាតារាចម្រៀងរូបនេះ ហាក់មិនសូវទទួលបានចំណូលនៅក្នុងកំឡុងពេលកូវីដ ១៩ នេះ ទើបលោកបានប្រកាសលក់ផ្ទះជាបន្ទាន់រហូតដល់ទៅ ៤ កន្លែង ។ យ៉ាងណាក៏ដោយ ការប្រកាសលក់ផ្ទះទោះជាការពិតមែន ក៏ប៉ុន្តែ សុ

គន្ធ ថេរ៉ាយុ ហាក់រៀបរាប់យ៉ាងលេងសើចថា«ដាក់លក់ទាំងអស់ កូវីដ ស៊ីដល់ផ្ទះហើយ មិនមែនស៊ីតែសួតទេ» ក្រោយប្រកាសលក់ផ្ទះភ្លាម សុគន្ធ ថេរ៉ាយុ ក៏ត្រូវបានមហាជន និង មិត្តៗសរសើរដូចគ្នាផងដែរថាលោកជាតារាចម្រៀងវ័យក្មេងដែលពូកែសន្សំទ្រព្យ ពីការធ្វើការ និងការរកស៊ីរបស់លោក ដោយតាមការប្រកាសនោះផ្ទះទាំង ៤ កន្លែងនោះមានតម្លៃសរុបជិត ១ លានដុល្លារឯណោះ ៕

Related posts

Leave a Comment