ដោយសារហេតុផលមួយនេះ អ៊ឹម ជីវ៉ា​ សំណូមពរ​ដល់​ យាយ​ស្រួយ, Love Riya សូម​កុំ​ប្ដឹង​សុខា​អី

ភ្នំពេញ ៖ តារា​សម្ដែង​លោក​អ៊ឹម ជីវ៉ា ​នៅថ្ងៃទី១៩ ខែមិថុនានេះ បាន​ធ្វើការ​សំណូមពរ​ដល់​យាយ ស្រួយ, ​​ ​អ្នកនាង​ Love Riya ​សូម​កុំ​ប្ដឹង ​តារា​Tik Tok​សុខា​អី ​និង​បាន​ប្រកាស​ជូន​ថវិកា​ចំនួន​១​ពាន់​ដុល្លារ ដល់​ស្ត្រី​ម្នាក់ ​​​​​ក្នុង​ករណី​អាច​កែប្រែ​សុខា ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​នោះ។

តារា​សម្ដែង​មាន​ប្រជាប្រិយភាព​រូប​នេះ ​បាន​ធ្វើ​ការ​បញ្ជាក់​​ក្នុង​សំណេរ​ដ៏​វែង​អន្លាយ​​ដូច្នេះ​ថា ៖ ​ដោយ​មានការ​សំណូមពរ​ពី​បងប្អូន​ថា ហេតុ​អី​ បង​ជីវ៉ា មិន​ធ្វើការ​ឡាយ​តប​ទៅ​សុខា​វិញ​ចឹ​ង​?​ ឬ​បង​ជីវ៉ា​ឯង​សម្តែង​?? ប្អូនៗ​ខ្លះ​មិនទាន់បាន​ជួប​តារា TikTok ល្បី​ផង ម្នាក់ៗ​គាត់​នាំគ្នា​រអ៊ូ​គ្រប់គ្នា​ទៅហើយ មានដូចជា ប្អូន ស្រួយ , ប្អូន love riya, ប្អូន​តា​នៅ​បារាំង ល​. ចុះ​ទម្រាំ​បានរស់នៅ​រួមការ​ងារ​ជាមួយគ្នា​រយៈពេល រាប់​ខែ​ដូច​ពួក​ខ្ញុំ​ទៀត​ នឹង​ទៅជា​យ៉ាងណា ???

ពេល​សុខា​ជេរ​ខ្ញុំ​ហេតុ​អី​ខ្ញុំ​មិន​ឡាយ​ជេរ​វិញ ?? ព្រោះ​ដោយសារតែ​ខ្ញុំ​ដឹងចរិតសុខា​ច្បាស់​ណាស់​ថា​សុខា​ចង់បាន​អី​ និង​សុខា​ខ្លាច​អី​.. ព្រោះតែ​ចរិត​ហ្នឹង​ហើយ ​ដែល​ធ្វើអោយ​ខ្ញុំ​និង​ក្រុមការងារ​ដើរ​ចេញពី​សុខា តែ​បង​សូម​អោយ​ប្អូនៗ​ដែល​មាន​មុខមាត់​កិត្តិយស​ដូចជា ប្អូន ស្រួយ , ប្អូន love Riya , និង​ប្អូន តា​នៅ​បារាំង , ល​. សូមកុំ​ប្តឹង​អី បើ​ប្តឹង​ក៏​មិន​ដឹងបាន​អី​មកវិញ​ទេ វីវរ នាំ​អោយ​វ៉​ល់​ពេញ​គុក​ទៀត!

បើ​ខឹង​ខ្លាំង​ហៅ​ទៅ​ព្រមាន​ធ្វើ​កិច្ចសន្យា​ទៅបាន​ហើយ តែបើ​នៅតែ​ដដែល​ទៀត ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅ! ចៀសវៀង កុំអោយ​គាត់​ឡាយ​ដោះ​ខោអាវ ឡាយ ជេរ​ម៉ែឪ​គេ​ពេញ Facebook មើលទៅ​គឺជា​ទង្វើ​អ​សីល​ធម៌​ក្នុងសង្គម​ណាស់។

មកដល់​ម៉ោង​នេះ ​ខ្ញុំ​នៅតែ​ទទួលស្គាល់​កំហុស​ខ្ញុំ​ថា ខ្ញុំ​អ្នក​ខុស​ដែល​កន្លងមក​ហៅ​សុខា​មក​ភ្នំពេញ ដើម្បី​កែប្រែ​ជីវិត​ថ្មី អោយ​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុងសង្គម តែ​ការកែប្រែ​របស់ខ្ញុំ​គឺ​មិនអាច​កែ​សុខា​ទៅមុខ​បាន​មែន ហើយក៏​គ្មាន​ពាក់ព័ន្ធ​គ្នា​អី​ទៀត​ដែរ។ តែបើ​បងប្អូន​ណា ចង់យក​សុខា​ទៅ​កែ​បន្ត​សូម​អញ្ជើញ​យក​ទៅ​កែ​ទៅ ហើយ​ខ្ញុំ​ក៏​ចូលរួម​អបអរសាទរ​ដែរ ហើយ​ខ្ញុំ​ក៏​ចាំមើល​អ្នកគ្រូ​ម្នាក់​ដែល​អួត​ខ្លួន​ថា​នឹង​កែ​សុខា​អោយបាន ដោយ​ប្រើ​សំដី​វ៉ៃ​ប្រហារ​មកលើ​ខ្ញុំ​ និង​បងប្អូន​មួយចំនួនទៀត តែ​ឥឡូវ​គាត់​កែ​បាន 5%​ហើយ ឮ​អ្នកគ្រូ​វែ​នតា​ហ្នឹង​និយាយ​ហើយ​ចង់​សើច បើ​អ្នកគ្រូ​កែ​សុខា​បាន! ខ្ញុំ​ជូន​អ្នកគ្រូ 1000$ !

លុយ​នេះ​ទុក​សម្រាប់​ជូន​អ្នកគ្រូ​ទៅ​បើក​ថ្នាំ​នៅ​មន្ទី​រពេទ្យ​រុ​ស្ស៊ី​ផ្នែក​ជំងឺផ្លូវចិត្ត! ចង់​ប្រាប់​អ្នកគ្រូ​ថា អ្នកគ្រូ​កុំ​ភ្លេច​ហៅ​សុខា​អោយ​នៅ​ផ្ទះ​ជាមួយ​ដូច​ខ្ញុំ​ផង បើ​ចឹ​ង​ជួយ​សុខា កុំ​យក​សុខា​ទៅ​ដើម្បី​តែ​ជួយ​ឡាយ​លក់​ខោអាវ​ណា ព្រោះ​អ្នកគ្រូ​ចាស់​ហើយ កុំ​អំនួត​ដូច​សុខា​ពេក ធ្វើ​បាន​ចាំ​និយាយ បើ​មិនទាន់​ស្គាល់​ច​រិ​ត​សុខា​ពិត​កុំអាល​អួត​ប្រយ័ត្ន​ក្អួត​ឈាម​ដូចអ៊ឹម​ជីវ៉ា។​ ខ្ញុំ​ចាំមើល​តែ​អ្នកគ្រូ​ទេ អ្នកគ្រូ​អើយ​៕

Related posts

Leave a Comment