ស្រលាញ់គ្នារាប់ឆ្នាំ! បេនី យ៉ាំង កាន់តែស្វីតខ្លាំង ជាមួយគូស្នេហ៍ ឃើញហើយចង់លើសជាតិស្ករ

ភ្នំពេញ៖ ជាការពិតណាស់ ប៉ុនា្មនឆ្នាំចុងក្រោយមកនេះ តារាស្រី បេនី យ៉ាំង ហាក់ជាស្ងាត់ មិនបង្ហាញមុខក្នុងវិស័យសិល្បៈដូចពេលមុនៗ តែនាងក៏តែងតែ បង្ហោះរូបភាព និង សកម្មភាពប្រចាំថ្ងៃ ទៅកាន់ហ្វេនៗបានឃើញជានិច្ច។

យ៉ាងណាមិញ បើទោះបី តារាស្រីរូបនេះ មិនបានបង្ហាញមុខក្នុងវិស័យសិល្បៈ ដូចមុនក្ដី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សិកជនគ្រប់មជ្ឈដ្ឋានដដែល។ បើនិយាយពីជីវិតឯកជនរបស់នាង វិញ ឃើញថា នាងកាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យ រស់នៅក្នុងវីឡាធំស្កឹមស្កៃ មានជំនួញផ្ទាល់ខ្លួនជាច្រើនមុខ។

ជាក់ស្ដែង មុខរបររកស៊ីក៏កាន់តែជោគជ័យ តែបើក្រឡេកមើលរឿងស្នេហាវិញ កាន់តែរឹងមាំ ដោយមួយរយៈចុងក្រោយនេះ កញ្ញា បេនី យ៉ាំង តែងតែបង្ហោះរូបភាពជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។ ជាពិសេស មុននេះបន្តិច នាងបានបង្ហោះរូបភាពថ្មីស្វីតៗជាច្រើនសន្លឹក ហើយរូបភាពទាំងនោះបង្ហាញ ឲ្យឃើញចំណងស្នេហ៍ រវាងនាងជាមួយគូស្នេហ៍កាន់តែស្អិតរមួត មិនចាញ់កាលពេលផ្ដើមស្នេហាដំបូងឡើយ៕

Related posts

Leave a Comment