បទ «ចប់ចុះ»​ ពីអតីតបេក្ខនារី The Voice Kids Cambodia​​ កំពុង​​​ផ្ទុះ​​​​ការ​​ ​comment​​ ​លើ​បណ្ដាញ​សង្គម​ (មាន​​វី​ដេ​​អូ​​)​

ប្រិយមិត្តបានស្គាល់ហើយតារាវ័យក្មេង ចាន់ ស្រីខួច អតីតបេក្ខនារី The Voice Kids Cambodia រូបនេះ​មាន​សំឡេងពីរោះ មិនចាញ់តារារៀមច្បងនោះឡើយ ។ ជាក់ស្តែង ថ្មីៗនេះ ចាន់ ស្រីខួច បានចេញបទថ្មី «ចប់ចុះ» គឺជាបទចម្រៀងថ្មី ដែលទើបបង្ហោះនៅក្នុងបណ្តាញសង្គមកាល​ពីពេលថ្មីៗនេះ។

ជាការកត់សម្គាល់ បង្ហោះមិនទាន់បានប៉ុន្មានផងក៏មានការចូលទស្សនា និងស៊ែរជាច្រើនផងដែរ ។ ក្នុងនោះ​ក៏មាន​ការសរសើរថា សំឡេងរបស់ ចាន់ ស្រីខួច ពិតជាពីរោះរណ្ដំ និងអត្ថន័យបទចម្រៀងនេះក៏ចាក់ដោ​ត ចិត្តអ្នក​ស្តាប់​ជាយុវវ័យបច្ចុប្បន្ននេះថែមទៀតផង ។

គួបញ្ជាក់ថា នេះមិនមែនជាបទដំបូងរបស់នាងនោះទេ កន្លងមក ចាន់ ស្រីខួច​ ក៏មានបទចម្រៀងផ្ទាល់ខ្លួន​មួយ​ចំនួនផងដែរ ។ យ៉ាងណាមិញ សម្រស់របស់ ចាន់ ស្រីខួច មានការប្រែប្រួលស្រស់ស្អាត​ប្លែក​ ក្រោយ​ពីនាង​ធំ​ពេញរូបពេញរាង ។

ក្នុងនោះក៏មានការលើកឡើងពីមហាជនដែលគាំទ្រនាងដែរថា ទៅថ្ងៃក្រោយ ចាន់ ស្រីខួច នឹងមានឈ្មោះបោះ​សំឡេង ព្រោះនាងមានទាំងសមត្ថភាព និងរូបសម្រស់ពីធម្មជាតិ ។

សូមរំលឹកផងដែថា ចាន់ ស្រីខួច ធ្លាប់ចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Camb​odia កំឡុងខែកក្កដា ឆ្នាំ ២០១៧ កាលនោះ ស្រីខួច មានអាយុ១២ឆ្នាំ ហើយបានលើក​យក​បទ “ចូលមកធ្វើអ្វីបើគង់ចាកចេញ” មកប្រកួត។

តោះចង់ដឹងថាបទចម្រៀងថ្មី «ចប់ចុះ» របស់ ចាន់ ស្រីខួច ពីរោះរណ្ដំយ៉ាងណា សូមស្ដាប់ទាំងអស់គ្នា៖

Related posts

Leave a Comment