បើកបង្ហាញសម្រស់តួអង្គស្រី សាន់ឆាយ ខ្មែរ នៅឆ្នាំ ២០២០ ប្លែកអស់ទាស់!

ប្រិយមិត្តអ្នកគាំទ្រប្រាកដជានៅចាំតារាសម្តែងស្រី កែវ ពេជ្រពិសី ដែលជាតួឯកស្រីដ៏ល្បីល្បាញមួយរូបកាលពីជាង ១០ ឆ្នាំមុន ដោយរឿងជាច្រើនរបស់នាងបានចូលរួមសម្តែងតែងទទួលបានការសរសើរពីទេពកោសល្យ និង អ្នកគាំទ្រខ្ពស់ ជាក់ស្តែងដូចជាតាមរយៈការសម្តែង MV «ស្នេហា ៤ ដួង» ដែលនាងដើរតួឯកស្រី សាន់ឆាយ ។យ៉ាងណាមិញ ជាង ១០ ឆ្

នាំមកនេះ តារាសម្តែង កែវ ពេជ្រពិសី បានស្ងប់ស្ងាត់ឈឹងពីវិស័យសិល្បៈ សូម្បីតែកម្មវិធីអ្នកសិល្បៈមួយចំនួនធំក៏គេកត់សម្គាល់ឃើញមិនសូវមានវត្តមាននាងចូលរួមដែរ ។ គេនៅចាំបានថាកាលពីមួយរយៈមុនេះ កែវ ពេជ្រពិសី បានបង្ហាញមុខម្តងទៅពីរដងដែរ តាមរយៈការឡើងកម្មវិធីប៉ុស្តិ៍បាយ័ន និង ការបង្ហោះរូបជាមួយនឹងដៃគូចាស់គឺលោក យូ ឌីស្កូ

ក្នុងការសម្តែងមួយ ប៉ុន្តែក្រោយពីនោះក៏បាត់នាងឈឹងទៅទៀត ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលនេះតារាសម្តែង កែវ ពេជ្រពិសី ស្រាប់តែបង្ហាញមុខម្តងទៀត ដែលទំនងជាចូលរួមក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ MyTV ដែល តាប៊ុក បានបង្ហោះផុសលើហ្វេសប៊ុក ។ តាមរយៈការផុលរបស់ តាប៊ុយ នោះបានធ្វើឱ្យមហាជនភ្ញាក់ព្រើតនឹងសម្រស់របស់ កែវ ពេជ្រពិសី យ៉ាងខ្លាំង ដោយគេកត់សម្គាល់ឃើញសម្រស់តារាស្រីរូបនេះ ប្រែរូបរាងបែកសាច់ទ្រលុកទ្រលន់ស្ទើរមិនគួរឱ្យជឿ ៕

Related posts

Leave a Comment