សំណាងក្នុង ១ លានគ្រោះថ្នាក់! ឡានបុកផ្អឹបឡើងរួញចូលគ្នា សំណាងល្អជនរងគ្រោះរួចផុតជីវិត គ្មានរបួសអ្វីបន្តិច (វីដេអូ)

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​ឡាន​តូច​មួយត្រូវ​បាន​បុក​រួញ​ចូល​គ្នា ចន្លោះ​ឡាន​ធំ​ចំនួន ២ គ្រឿង​ផ្សេង​ទៀត ។ទិដ្ឋភាព​ពី​កាមេរ៉ា​សុវត្ថិភាពបង្ហាញ​ឲ្យ​ឃើញ​ថា ឡាន​តូច​ពណ៌​ស​មួយ​គ្រឿង​បាន​ឈប់​ពី​ក្រោយ​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើង​ស្តុបក្នុង​ខេត្ត Fujian ប្រទេស​ចិន ។ ឡាន​តូច​ពី​ក្រោយ​នោះ​ដែរត្រូវ​បាន​ឲ្យ​ដឹង​ថា មាន​ផ្ទុក​មនុស្ស​ចំនួន ២ នាក់ ម្នាក់​ជា​អ្នក​បើកបរ បាន​ឈប់​ក្នុង​គម្លាត​ឆ្ងាយ​គួរ​សម​ពី​ឡាន​ក្រឡុក​ស៊ីម៉ង់​ត៍នោះ ។អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​នោះ គឺ​នៅ​

ពេល​ឡាន​ដឹក​ទំនិញ​ធុន​ធំ​ពណ៌​បៃតង​មួយ​គ្រឿង​ទៀត បាន​បើក​ក្នុង​ល្បឿន​លឿន​យ៉ាង​គំហុក បំបុក​ឡាន​តូច​ពណ៌​ស​របស់​អ្នក​ដំណើរ​ទាំង ២ ​រូប​នោះ ទៅ​ផ្អឹប​គៀប​នឹង​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ រួញ​ចូល​គ្នា​ខូចខាត​រូបរាង​មើល​លែង​យល់ ។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាច​ថា​ជា​សំណាង​ក្នុង​មួយ​លាន​គ្រោះថ្នាក់ ជន​រងគ្រោះ​ទាំង ២ នាក់​ក្នុង​ឡាន​តូច​នោះ បាន​គៀប​ជាប់​ក្នុង​ឡាន ប៉ុន្តែ​មិន​មាន​រង​របួស​អ្វី​ឡើយ នៅ​ពេល​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment