បើកុំតែជួយសង្គ្រោះទាន់ កុំអីស្ត្រីខ្មែរ ៤ នាក់ត្រូវបានគេជួញដូរទៅដល់ប្រទេសចិនបាត់

ពិតជាសំណាងខ្លាំងណាស់ ស្ត្រីខ្មែរចំនួន ៤នាក់ ដែលគេបម្រុងធ្វើការជួញដូរទៅកាន់ប្រទេសចិននោះ ត្រូវបានសមត្ថកិច្ចកម្ពុជាសហការជាមួយអា​ជ្ញាធរវៀតណាមជួយសង្គ្រោះបានទាន់ពេលវេលា ។ ហើយឥឡូវនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមបានរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែររងគ្រោះទាំង ៤នាក់នោះ មកកាន់ប្រទេសកម្ពុជាវិញហើយ ។

នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការណ៍អន្តរជាតិបានផ្សាយថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងហូជីមិញ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួលពលរដ្ឋខ្មែរជាស្រ្តីចំនួន៤នាក់ (ដែលរងគ្រោះដោយ

ការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ) ។ស្ថានតំណាងកម្ពុជា និង អាជ្ញាធរវៀតណាម បាននាំជនរងគ្រោះត្រលប់មកកម្ពុជាវិញ ដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និង បានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត ៕

Related posts

Leave a Comment